ព័ត៌មានជាតិ

លោកយាយវ័យ ៩០ឆ្នាំ សុំ​ឲ្យប្រមុខ​រាជរដ្ឋាភិបាលជួយផង​​ ក្រោយ​ស្ថាប័ន​តុលាការ​កាត់ក្តី​ឲ្យចាញ់​

ភ្នំពេញ៖ នៅក្រោយពេលដែលលោក គង់ ដារ៉ាឆាត ចៅក្រមតុលាការកំពូលប្រកាសសាលដីកាឱ្យលោកយាយ យិន គន្ធារី ចាញ់ក្តីឈ្មោះ ប្រាក់ ហម ដោយរក្សាទុកសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការនិងច្រានចោលបណ្តឹងសារទុក្ខរបស់លោកយាយនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នោះ។

លោកយាយ យិន គន្ធារី បានថ្លែងអំពាវនាវសុំការអន្តារគមន៍ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីឱ្យលោកយាយទទួលបានភាពយុត្តិធម៌ និងបានរស់នៅលើដីរបស់លោកយាយនាជីវិតចុងក្រោយ។

លោកយាយបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា លោកយាយបានទិញដីទំហំ ១០៨០២,៥ ម៉ែត្រការ៉េ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុពីលោកស្រី គឹម ទេម និងក្រុមគ្រួសារ ក្នុងតម្លៃ ៣ជីមាស នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩១។
លោកយាយបានកាន់កាប់ និងអាស្រ័យផលលើដីនោះតាំងពីឆ្នាំ១៩៩១ រហូតដល់ឆ្នាំ២០០៤ ទើបមានមន្ត្រីថ្នាក់ជាតិចុះទៅវាស់វែងដើម្បីធ្វើប្លង់កាន់កាប់ ឱ្យលោកយាយ និងបានបិទប្រកាសត្រឹមត្រូវតែគ្មានអ្នកតវ៉ាអ្វីនោះទេ លុះដល់ឆ្នាំ២០០៨ ទើបមន្ត្រីសុរិយោដីប្រាប់លោកយាយថា ដីនោះគេមិនចេញប្លង់ឱ្យទេ ព្រោះមានឈ្មោះ ប្រាក់ ហម ជាអ្នកជំទាស់។
ដោយសារតែលោកយាយជាម្ចាស់ដីនោះស្របច្បាប់ ទើបនៅខែធ្នូ ឆ្នាំ២០១៦ តុលាការខេត្តព្រះសីហនុ បានសម្រេចឱ្យលោកយាយឈ្នះក្តី។ ក្រោយពីលោកយាយឈ្នះនៅតុលាការថ្នាក់ក្រោមរួចមក ភាគីឈ្មោះ ប្រាក់ ហម បានប្តឹងមកសាលាឧទ្ធរណ៍ ស្រាប់តែរឿងនេះប្រែជាលោកយាយចាញ់ ហើយប្តឹងរហូតដល់តុលា​កា​រ​កំ​ពូ​ល​ក៏​លោ​ក​យា​យ​ចា​ញ់​ទៀ​ត​ ​ទើ​ប​លោ​ក​យា​​យ​មិន​​អ​ស់​ចិ​ត្ត​ ​មា​ន​តែ​សុំអង្វរឱ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួយរកយុត្តិធម៌ជូនលោកយាយផង។

លោក ពេជ្រ សូរិយា មេធាវីការពារសិទ្ធិលោកយាយ យិន គន្ធារី បា​ន​ថ្លែ​ងថា​ ​សេ​ច​ក្តី​ស​ម្រេ​ច​រ​ប​ស់​​តុ​លាកា​រ​កំ​ពូ​ល​ដែ​ល​ឱ្យ​កូ​ន​ក្តី​លោ​ក​ចា​ញ់​ ​​និ​ង​ប្រ​គ​ល់​ដី​ទំ​នា​ស់ឱ្យ​​ទៅ​ឈ្មោះ​ ​ប្រា​ក់​ ​ហ​ម​ ​នេះ​ហា​ក់ ​ទ​ទួ​ល​ស្គា​ល់​​ប័​ណ្ណ​ក​ម្ម​សិ​ទ្ធិដែ​​លខុ​ស​ច្បា​ប់​ ​​ហេ​តុ​ដែ​ល​លោ​ក​យ​ល់​ថា​វាជា​រឿ​ង​ខុ​ស​ច្បា​ប់​ដោ​​យ​សា​រ​៖​
​១​-​ ​ភា​គីលោ​ក​ ​ប្រា​ក់​ ​ហ​ម​ ​មិ​ន​បា​ន​ប្តឹ​ង​ទា​ស់​តា​ម​កំ​ណ​ត់​ច្បា​ប់​​រ​យៈ​ពេ​ល៣​​០​ថ្ងៃ ​នៅ​ពេ​ល​ដែ​ល​អា​ជ្ញា​ចុះ​​អ​​ង្កេ​ត​វា​ស់​វែ​ង​ធ្វើ​ប្ល​ង់​ដី​ជូន​​កូន​​ក្តី​លោ​ក​ទេ​ ​
​២-​​ ​ប័ណ្ណ​ស​ម្គា​ល់​ក​ម្ម​សិ​ទ្ធិ​​ដី​រប​​ស់ឈ្មោះ​​ ប្រា​​ក់​ ​ហ​ម​ ​គឺ​នៅ​ចំ​ណុ​ច​ឃ្លាំ​ង​លើ​ ​ស​ង្កា​ត់​លេ​ខ​១​ ​ចំ​ណែ​ក​ដី​រ​បស់​លោ​ក​យា​យ​ ​គឺ​នៅ​ចំ​ណុ​​ច​វ​ត្ត​លើ​ ​ស​ង្កា​ត់​លេ​ខ​២​
​៣​-​ ​ទំ​ហំ​ដី​រ​ប​ស់​លោ​ក​ ​ប្រា​ក់​ ​ហ​ម​ ​ចំ​នួ​នពី​រប័​ណ្ណ​គឺមា​​​​​ន​ ​​​ជិ​ត​៥​ហិ​​​ក​តា​ ​ចំ​ណែ​ក​ដី​លោ​ក​យា​យ​មា​ន​​តែ​ ​ជា​ង​១​ហិ​ក​តា​ ​ដូ​ច្នេះ​ ​បើ​តុ​លា​កា​រ​កា​ត់​ឱ្យ​ដី​រ​ប​ស់​លោ​ក​យា​យ​ ​ឱ្យ​ទៅ​​ឈ្មោះ ​​ប្រា​ក់​ ​ហ​ម​ ​តើ​តុ​លា​កា​រ​​​បា​​ន​ដីម​​ក​ពី​​​ណា​ដើ​ម្បី​ប​ង្គ្រប់​​

​លោ​​ក​មេ​ធាវី​​ដ​ដែ​ល​ប​ន្ត​ថា​ ​ក​រណី​​នេះ​គឺ​មា​ន​ភា​ព​មិ​នប្រ​ក្រ​តី​នោះទេ ដោយសារតែប័ណ្ណកម្មសិទ្ធិដីរបស់ឈ្មោះ ប្រាក់ ហម ច្បាប់ដើមមិនត្រូវបានគេបញ្ចេញមកបង្ហាញតុលាការ និងភាគីកូនក្តីលោកនោះទេ ពោលគឺកាត់ក្តីនេះប្រើតែប្លង់កូពី ។

ម្យ៉ាងទៀត ភាពមន្ទិលសង្ស័យបំផុតនោះគឺ ថ្ងៃអង្កេតវាស់វែងដីធ្លី និងថ្ងៃចេញប័ណ្ណកម្មសិទ្ធិឱ្យទៅឈ្មោះ ប្រាក់ ហម គឺមានកាលបរិច្ឆេទដូចគ្នា ដែលនេះជារឿងចម្លែកបំផុតដែល អាជ្ញាធរសុរិយោដី ចុះវាស់ថ្ងៃតែមួយ ជាមួយថ្ងៃចេញប្លង់កម្មសិទ្ធិ ដែលនៅក្នុងផ្លូវច្បាប់វាមិនអាចទៅរួចនោះទេ លោកហៅថា នេះជាប្លង់ដីដែលគេអង្គុយគូនៅក្នុងការិយាល័យ មិនមែនប្លង់ដែលគេទៅវាស់លើដីទេ។

លោក ពេជ្រ សូរិយា បញ្ជាក់ថា លោក និងកូនក្តី នឹងបន្តប្តឹងសើរើសំណុំរឿងនេះថែមទាំងប្តឹងទៅស្ថាប័នមានសមត្ថកិច្ចឱ្យពិនិត្យឡើងវិញលើប័ណ្ណកម្មសិទ្ធិដីរបស់ឈ្មោះ ប្រាក់ ហម នោះ ដើម្បីស្វែងរកយុត្តិធម៌ជូនកូនក្តីលោក។
យើងមិនអាចសុំការបំភ្លឺពីភាគីលោក ប្រាក់ ហម បានទេដោយសារតែលោកមិនបានចូលរួមស្តាប់ការប្រកាសសាលដីកានោះទេ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=WHKFc7RD18c&feature=youtu.be

មតិយោបល់