ព័ត៌មានជាតិ

ជនសង្ស័យ០២នាក់ត្រូវប្រជាពលរដ្ឋរៀបអន្ទាក់រួចឡោមព័ទ្ឋនាំគ្នាព្រួតវាយស្ទើរក្ស័យ

ភ្នំពេញៈបន្ទាប់ពីមានការបាត់បង់ទ្រព្យសម្បត្តិជាញឹកញាប់នៅក្នុងបន្ទប់ជួល កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចម្តុំក្រោយផ្សារឯករាជ្យ១ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង០២នាក់រួមមានឈ្មោះ ទី១ សុខ ចាន់ដារា អាយុ២៥ឆ្នាំ មុខរបរជា សន្តិសុខនៅកាណាឌីយ៉ា ស្នាក់នៅបន្ទប់ជួលក្រោយផ្សារឯករាជ្យ១ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ទី២ ឈ្មោះ បាវ ឈឹម អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រោយផ្សារឯករាជ្យ១ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បន្ទប់ជួលមួយកន្លែងដែលនៅក្រោ​យ​ផ្សា​រ​ឯ​ក​រា​ជ្យ​១​ ​អ្ន​ក​​ជួ​ល​ប​ន្ទ​ប់​ដែ​ល​ជា​នា​រី​ធ្វើ​កា​រ​រោ​ង​ច​ក្រ​ ​បា​ន​រ​អ៊ូ​រ​ទាំ​ជា​រៀ​ង​រា​ល់​ថ្ងៃថា ​​ហេតុ​​អ្វី​បា​ន​ជា​បាត់​​រ​ប​ស់​រ​ប​រ​​ជាញឹកញាប់បែបនេះ ហើយរកមនុស្សលួចយកមិនឃើញទាល់តែសោះ លុះមកដល់វេលាកើតហេតុខាងលើ ជនរងគ្រោះបានទៅសួរនាំជាមួយនិងម្ចាស់ផ្ទះថា តើមានជនប្លែកមុខណាខ្លះមកជួលបន្ទប់ ? ដោយមានការសង្ស័យទៅលើជនសង្ស័យទាំង០២នាក់នោះ ព្រោះមានមនុស្សប្លែកមុខចេញចូលជាញឹកញាប់ ម្ចាស់ផ្ទះក៏សម្រេចចាក់សោរចូលបន្ទប់ជនសង្ស័យ ក៏ឆែកពិនិត្យមើលឃើញទ្រព្យសម្បត្តិដែលជាសំភារះនិងឥវ៉ាន់ប្រើប្រាស់ប្រចាំថ្ងៃរបស់ជនរងគ្រោះ រួចក៏ប្រមូលយកវិញដើម្បីជាភស្តតាង។

បន្ទាប់មកជនសង្ស័យទាំង០២នាក់ខាងលើ បានត្រឡប់មកវិញ ម្ចាស់ផ្ទះក៏រៀបអន្ទាក់ហៅជនសង្ស័យនោះឲ្យចូលក្នុងបន្ទប់ រួចនាំគ្នាស្ទុះចេញក្រៅវិញ ហើយចាក់សោរពីក្រៅ ក្រោយមកប្រជាពលរដ្ឋនិងអ្នកជួលបន្ទប់ដែលធ្លាប់បានបាត់របស់របរពីមុនមកនោះ បានសម្លៀងកណ្តាប់ដៃនិងខ្លះកាន់ដំបង ព្រួតគ្នាស្ទុះចូលទៅវាយជនសង្ស័យទាំង០២នាក់នោះ ស្ទើរក្ស័យដោយម្នាក់ៗបែកក្បាលហូរឈាមស្រោចខ្លួន រៀងៗខ្លួន ។

ក្រោយកើតហេតុម្ចាស់ផ្ទះបានទាក់ទងទៅសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ឲ្យមកយកជនសង្ស័យទាំង០២នាក់ទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីសាកសួរនាំបន្ត ចំណែកជនរងគ្រោះជានារីរោងចក្រ០៣នាក់ បានប្រមូលទ្រព្យសម្បត្តិដែលជាឥវ៉ាន់ធ្លាប់បាត់កន្លងមក យកមកកាន់ប៉ុស្តិ៍ជាភុស្តតាងនិងដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ ៕

មតិយោបល់