ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៣ ធ្នូនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក សហការជាមួយសាលារាជធានីភ្នំពេញ អគ្គិសនីកម្ពុជា ប្រៃសណីយ៍ និងបណ្ដាក្រុមហ៊ុនអ៊ីនធើណែត បានចុះមកកាត់ខ្សែភ្លើងទទឹងផ្លូវតាមបណ្ដោយផ្លូវកម្ពុជាក្រោម ចាប់ចំណុចគល់ស្ពាន៧មករា រហូតដល់ស្តុប BS ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរ នេះជាលើកទី៥ នៃគម្រោងមានផ្លូវចំនួន៦ ដែលសាលារាជធានីភ្នំពេញ បង្កើតគណៈកម្មការចម្រុះ មានអគ្គិសនី ប្រៃសណីយ៍ និងក្រុមហ៊ុនអ៊ីនធើណែត CFOX ធ្វើការចុះកាត់ទម្លាក់ខ្សែភ្លើងដែលនៅកាត់ទទឹងផ្លូវ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងលើកកម្ពស់សោភ័ណភាពទីក្រុង៕
https://youtu.be/WOYKIhNXsK8
មតិយោបល់