បន្ទាយមានជ័យៈ (ព័ត៌មានបឋម) យោងតាមផេក តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃ២៣ ខែមករា ឆ្នាំ២០២១ មានករណីអគ្គិភ័យបានឆាបឆេះ
ផ្ទះប្រជាពលរដ្ឋ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (នៅជិតស្ថានីយរថភ្លើង) ។
មូលហេតុ៖ មិនទាន់ដឹង ។ ខណៈនេះកម្លាំងសមត្ថកិច្ចបានចេញរថយន្តអន្តរាគមន៍ ដើម្បីជួយបាញ់ទឹកពន្លត់ផងដែរ ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តពេលក្រោយទៀត ៕


មតិយោបល់