ក្រុមហ៊ុន Apple បានផលិតចេញនូវកាសឥតខ្សែហៅថា AirPods ជាមួយភាពងាយស្រួលក្នុងការ តភ្ជាប់ទៅកាន់គ្រប់បណ្តាទូរស័ព្ទដៃ iPhone ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 10 ឡើងទៅ។
ខាងក្រោមនេះ ជាវិធីងាយបំផុតដើម្បីភ្ជាប់ AirPods ទៅកាន់ iPhone៖
១- បើកប្រអប់ AirPods ស្ថិតចំពីមុខ iPhone របស់អ្នក (ពេលនោះ iPhone នឹងស្វែងរក AirPods ដោយស្វ័យប្រវត្តិ)
២ – បន្ទាប់មក ចុចយកពាក្យថា Connect ដែលលោតចេញមកលើ iPhone Control Center ជាការស្រេច
ប្រសិនបើអ្នកធ្លាប់បានភ្ជាប់ AirPods ជាមួយនឹង iPhone ណាមួយកាលពីមុន ហើយពេលនេះអ្នកចង់ភ្ជាប់វាជាមួយនឹង iPhone ថ្មីមួយទៀត ដូចនេះ អ្នកត្រូវអនុវត្តតាមវិធីខាងក្រោម៖
១- បើកប្រអប់ AirPods ចំពីមុខ iPhone របស់អ្នក (ពេលនោះ iPhone នឹងស្វែងរក AirPods ដោយស្វ័យប្រវត្តិ)
២- បន្ទាប់មក ចុចយកពាក្យថា Connect ដែលលោតចេញមកលើ iPhone Control Center
៣- នៅផ្នែកខាងក្រោយ នៃប្រអប់ AirPods សូមចុចឲ្យជាប់ត្រង់ប៊ូតុង Pairing រួចរង់ចាំដំណើរការចប់ ជាការស្រេច។
ខាងក្រោមជាវីដេអូខ្លី បញ្ជាក់អំពីប្រតិបត្តិការ៖
មតិយោបល់