ព័ត៌មានជាតិ

ភ្លើងប្រចណ្ឌចូលខ្លួន ធ្វើឲ្យប្តីដាច់ចិត្តវាយសម្លាប់ប្រពន្ធ

កំពង់ចាម: បុរសវ័យចំណាស់ម្នាក់ បានផឹកស្រាស្រវឹងបង្កហិង្សានៅក្នុងគ្រួសារដោយវាយទៅលើប្រពន្ធរហូតបាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង៧​នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិទី៨ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មប្តីសម្លាប់ប្រពន្ធនេះ ជនបង្កជាប្តីមានឈ្មោះ ស៊ឺម កែវ អាយុ៥០ឆ្នាំ មានទីលំនៅភូមិទី៨ ឃុំព្រែកតានង់ ស្រុកកោះសូទីន ខេត្តកំពងចាម រីឯជនរងគ្រោះជាប្រពន្ធមានឈ្មោះ អ៊ាង សាន អាយុ៤៨ឆ្នាំ នៅភូមិតានន ឃុំកៀនស្វាយ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានបន្តថា ជារៀងរាល់ថ្ងៃជនបង្កជាប្តីតែងតែផឹកស្រាស្រវឹង ហើយមកដល់ផ្ទះរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ វាយតប់ទៅលើប្រពន្ធឥតស្រាកស្រាន ព្រោះតែរឿងប្រចណ្ឌ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជាប្រពន្ធបានស្លាប់នៅវេលាម៉ោង៤ជិតភ្លឺ។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលព្រែកតានង់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់