ព័ត៌មានជាតិ

កូនបង្កើត យកកាំបិតកាប់ឪពុកម្តាយ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ

បាត់ដំបង: ករណីហិង្សាដោយចេតនា កើតឡើងនៅក្នុងគ្រួសារមួយ រវាងកូនបង្កើត យកកាំបិតកាប់អ្នកមានគុណ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៩ ត្រង់ចំណុចត្រាំសសរ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង័្សយឈ្មោះ លុយ សុធី (ហៅជយ) ភេទប្រុស អាយុ ២៦ឆ្នាំ និងជនរងគ្រោះទី១/ឈ្មោះ លុយ វ័រ ភេទប្រុស អាយុ ៦៧ឆ្នាំ (ឪពុក) រងរបួសធ្ងន់ ត្រូវត្រង់ក្បាល និងទី២/ឈ្មោះ ស៊ុន ភាន ភេទស្រី អាយុ ៦២ឆ្នាំ (ម្ដាយ) រងរបួសស្រាល អ្នកទាំងបីរស់នៅភូមិ ឃុំកើតហេតុ។

ក្រោយកើតហេតុ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ លោក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់ បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង័្សយ ព្រមទាំងវត្ថុតាងកាំបិតផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបួងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់៖ សមត្ថកិច្ច អះអាងថា ជនសង្ស័យជាមនុស្ស មានស្មារតីមិនគ្រប់៕

មតិយោបល់