ព័ត៌មានបច្ចេកវិទ្យា

អ្នកដំណើរម្នាក់ប្រើឈ្មោះ “Galaxy Note 7” ធ្វើជា Wi-Fi hotspot បណ្តាលឲ្យយន្តហោះយឺតយ៉ាវទៅដល់គោលដៅ

ជើងហោះហើរមួយត្រូវបានលេងសើចដោយអ្នកដំណើរម្នាក់ ខណៈពេលធ្វើដំណើរចេញពីអាកាសយាន្ត​ដ្ឋាន​ Virgin America ហោះឆ្ពោះទៅកាត់ទីក្រុង San Francisco ជិតដល់ទីតាំងដែលយន្តហោះចុះចត ក៏មានការប្រកាសស្វែងរកទូរស័ព្ទ Galaxy Note 7។ បើយោងតាមសារព័ត៌មាន BBC ថា មានអ្នកដំណើរណាម្នាក់ បានប្រើឈ្មោះ “Galaxy Note 7_1097” នៅលើឧបករណ៍ចែករំលែក Wi-Fi របស់គេ ដែលបង្កឲ្យអ្នកដំណើរដទៃទៀត រួមទាំងអ្នកបម្រើការលើយន្តហោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយដឹងថា ទូរស័ព្ទដៃ Galaxy Note 7 កំពុងតែត្រូវបានប្រើប្រាស់នៅលើយន្តហោះ។

ជាលទ្ធផលនេះដែរ មានការប្រកាសយ៉ាងបន្ទាន់ ពីក្រុមនាវិកតម្រូវឲ្យម្ចាស់ Galaxy Note 7 ឆាប់ចេញមកសារភាព។ អ្នកដឹកនាំជើងហោះហើរ បានព្រមានថា យន្តហោះនឹងត្រូវហោះប្តូរគោលដៅចុះចតលើទីក្រុង Wyoming (ទីតាំងស្ថិតនៅឆ្ងាយពីគោលដៅចុះចតនៅទីក្រុង Boston) ដើម្បីធ្វើការរុករកដោយបន្ទាន់ ប្រសិនបើគ្មាននរណាម្នាក់ឈានជើងចេញមកសារភាពនោះទេ។

លោក Lucas Wojciechowski ដែលបានស្ថិតនៅលើយន្តហោះនោះ បានថតអេក្រង់ទូរស័ព្ទដៃលោក ដែលបង្ហាញពីការចែករំលែក Wi-Fi ដោយប្រើឈ្មោះ “Note 7_1097”។ យើងមិនអាចនិយាយបានថាទង្វើរបស់គាត់ ជាភាពមិនត្រឹមត្រូវនោះទេ ប៉ុន្តែ សកម្មភាពនេះបានធ្វើឲ្យក្រុមនាវិកមិនសប្បាយចិត្ត។
អ្នកដំណើរលើយន្តហោះនោះដែរ បាននិយាយថា «នេះមិនមែនជាការកំប្លែងនោះទេ» ។

សូមចងចាំថា ទូរស័ព្ទដៃ Galaxy Note 7 គឺជាឧបករណ៍ដ៏មានសក្តានុពលក្នុងការបង្កគ្រោះថ្នាក់ឆាប​ឆេះ ហើយត្រូវបានហាមឃាត់ជាផ្លូវការ មិនឱ្យដាក់តាមខ្លួនក្នុងពេលធ្វើដំណើរតាមយន្តហោះ ដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ។ ទីបំផុត ស្រាប់តែជនដែលបង្កភាពឆោឡោនោះ បានចេញមកសារភាព និងពន្យល់ដោយភាពលេងសើចថា ពុំមាន Galaxy Note 7 នោះទេ៕

មតិយោបល់