កណ្តាលៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ ធ្វើការចាប់ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង ៣០នាទី ល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ សាំង សំរេច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងជនសង្ស័យទី២ឈ្មោះ ឆឹង ក្លុយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា។ ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់។ រកឃើញនៅផ្ទះជនល្មើសធុងបាសមួយ ចំណែកធុងបាស១ និងហ្គីតា១ទៀត ជនសង្ស័យបានយកទៅលក់ឲ្យឈ្មោះ សួន រីណា ហៅធ្មេញ តែឈ្មោះនេះមិននៅផ្ទះ។ រីឯជនរងគ្រោះឈ្មោះ វន សាវឿយ ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នកមើលការខុសត្រូវ កន្លែងព្រះវិហាគ្រឹះ សុខសាន។
មុនពេលកើតហេតុ បក្ខពួកជនសង្ស័យបានបបួលគ្នា មកលួចនៅព្រះវិហាគ្រឹះ ដោយបាននាំគ្នាផ្លោះរបងចូល រួចក៏ឡើងតាមចង្ក្រានបាយ បើកដំបូលផ្ទះចុះមកក្នុងផ្ទះ លួចយកធុងបាស និងហ្គីតាសាំទៅលាក់ទុក។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់