ព័ត៌មានជាតិ

ជនបរទេសទាំង២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិងករណីលួចឥវ៉ាន់ក្នុងផ្សារទំនើបអង្គរ

សៀមរាប: នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នាវេលាម៉ោង៨និង៣០នាទី កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនបរទេសទាំង ០២នាក់នេះ មាន ១-ឈ្មោះ ALEKSANDR ORBACHEBSKII ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ រុស្ស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ គ្មាន ស្នាក់នៅ ហូស្តែល DORM POINT ស្ថិតនៅភូមិសាលាកម្រើក សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប និង២-ឈ្មោះ ALEXANDER FOKIN ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ រុស្ស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ អ្នកបង្កើតគេហទំព័រតាមអ៊ិនធើណេត ស្នាក់នៅហូស្តែល DORM POINT ភូមិសាលាកម្រើក សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានឃាត់ខ្លួន នាវេលាម៉ោង ១១នឹង៤០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីលួចឥវ៉ាន់ក្នុងផ្សារ នៅចំណុចផ្សារទំនើបអង្គរ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមការសាកសួរ ជនបរទេសទាំងពីរនាក់នេះ បានសារភាពថា ពួកគេ ពិតជាធ្វើសកម្មភាពលួច ឥវ៉ាន់ផ្សេងៗ ពីក្នុងផ្សារទំនើបនេះប្រាកដមែន ហើយលើកទី ៣នេះ ក៏ត្រូវបានសន្តិសុខផ្សារឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

ក្រោយពីការសាកសួរជនបរទេសទាំងពីរនាក់នេះ ត្រូវបានលោក តុប ឈុនហេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តសៀមរាប ដោយចោទប្រកាន់ពីបទអំពើលួច៕

 

មតិយោបល់