បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នេះកម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យជួញដូរនឹងប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ទៅកាន់សាលាដំបូងខេត្តបន្ទាប់ពីឃាត់ខ្លួននឹងឆែកឆេររកឃើញថ្នាំញៀនចំនួន១៤កូនថង់តូចព្រមទាំងសំភារះប្រើប្រាស់មួយចំនួនទៀត។
លោកវរសេនីយ៍ឯក ចាប សុផារិទ្ធិ ស្នងការរងនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សង្ស័យទាំង៤នាក់បានឃាត់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦បន្ទាប់ពីសង្ស័យនិងឆែកឆេររកឃើញថ្នាំញៀនដែលរក្សាទុកដោយខុសច្បាប់។
ជនសង្ស័យទាំង៤នាក់មានឈ្មោះ ១-ឆម រះ ភេទប្រុស អាយុ ២១ឆ្នាំមានមុខរបរជាកម្មកររស់នៅភូមិរោងគោ ឃុំចំណោមស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យជាមុខសញ្ញាជួយដូរ ២-ព្រឹក វត្ថា ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិរោងកណ្តាកឃុំចំណោម ៣-ផន រ៉ាន់យី ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិចំណោមកើតឃុំចំណោម៤-អាន វិសាលហៅរ៉ាន់ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរង្វាន ឃុំចំណោម ស្រុកមង្គលបូរី។ អ្នកទាំងបីជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន៕
មតិយោបល់