ពោធិ៍សាត់៖ វាជាករណីដ៏ភ្ញាក់ផ្អើលថ្មីមួយទៀត ដោយបុរសម្នាក់បានលង់ទឹកស្លាប់ ព្រោះតែទឹកប្តូរនិស្ស័យ(ស្រា) ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១៦នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ។
ជនរងគ្រោះដែលលង់ទឹកស្លាប់ ដោយសារទឹកប្តូរនិស្ស័យនេះ មានឈ្មោះ ឡុង ចំរើនអាយុ៣៩ឆ្នាំ រស់នៅភូមិមានចែ សង្កាត់រលាប ក្រុងពោធិ៍សាត់ជាកម្មករមើលស្រះចិញ្ចឹមត្រីរបស់ឈ្មោះ ខៀវ ម៉ាយ ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិទី៤ ឃុំកំពុងលួង ស្រុកក្រគរ ខេត្តពោធិ៍សាត់(កន្លែងកើតហេតុ) ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថាក្រោយហេតុការណ៍ សាកសពត្រូវបានគេរកឃើញ នៅម៉ោង១៣និង៤០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ដែលករណីនេះស្រវឹងស្រាដើរធ្លាក់ទឹកស្រះ លង់ទឹកស្លាប់ ។ក្រោយពេលសមត្ថកិច្ចពិនិត្យរួចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់