ព័ត៌មានជាតិ

ស្វាគមន៍មេឃភ្លៀងកក់ខែ រថយន្ត០២ គ្រឿង ក្រឡាប់ផ្ងារជើង រងការខូចខាត

ព្រះសីហនុ: តាមសេចក្តីរាយការណ៏បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត ២គ្រឿង ក្រឡាប់ធ្លាក់ផ្លូវខ្លួនឯងផ្ទួនៗគ្នា ជាបន្តបន្ទាប់ កាលពីម៉ោង ២ និង ៥០នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩នេះ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៩-១៦០ ភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តទាំងពីរគ្រឿង៖ ទី១.រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ២តោនកន្លះ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-32 95 បើកបរដោយឈ្មោះ ជា សំណាង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ បើកបរ មានទីលំនៅ សង្កាត់ដង្កោរ ខណ្ឌដង្កោរ( ភ្នំពេញ ) និងទី២.រថយន្ត ម៉ាកកូរ៉េ ២តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7387 បើកបរ ដោយឈ្មោះ វ៉ាន់ ទូ ភេទប្រុស អាយុ ៣២ឆ្នាំ មុខបរបរ បើកបរ មានទីលំនៅ ភូមិអូរចំណារ ឃុំអូរឧញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តទាំង ២គ្រឿង ធ្វើដំណើរស្របគ្នាពីភ្នំពេញ ទៅខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុ ដោយរថយន្តមានល្បឿនលឿន ចំពេលមេឃ កំពុងភ្លៀងកក់ខែផង ក៏រអិលក្រទ្បាប់ បណ្តាលឲ្យរថយន្តទាំង ២គ្រឿងរងការខូចខាត និងបាក់បង្គោលសុវត្ថិភាពតាមផ្លូវចំនួន៧ដើម ប៉ុន្តែពុំមានមនុស្សរងរបួសទេ។
ក្រោយកើតហេតុកងរាជអាវុធហត្ថ ស្នាក់ការ៤០១ និងប៉ូលិសរដ្ឋបាលឃុំតានៃ សហការអន្តរាគមន៍ ជួយលើកិច្ចការផ្សេងៗ បច្ចេកទេសតាមនិតិវិធី៕

មតិយោបល់