ព័ត៌មានអន្តរជាតិ

អ្នកដំណើរ​​១០៩នាក់បានដោះលែង ខណៈចោរ​​ប្លន់យន្តហោះ២នាក់​គេសង្ស័យ​ជា​ជនជាតិ​លីប៊ី

បើតាមរបាយការណ៍ដែល​ Skynews បានចុះផ្សាយ​បានឲ្យដឹងថា ចោរ​ដែលប្លន់យន្តហោះនោះ ជា​ជនជាតិ​លីប៊ី ហើយក៏បានគំរាម​បំផ្ទុះយន្តហោះនេះ ជាមួយនឹងអ្នកដំណើរ ចំនួន ១១១ នាក់ផងដែរ ។​

នាយករដ្ឋមន្ត្រីម៉ាល់តា លោក Joseph Muscat បានអះអាងថា អ្នកដំណើរ ១០៩នាក់ បានដោះលែង​ពីយន្តហោះនោះហើយ ប៉ុន្តែនាវិកមួយចំនួន នៅតែជា​ចំណាប់ខ្មាំង​ដដែល​។​
របាយការណ៍ដំបូង​បានបញ្ជាក់ថា ចោរប្លន់យន្តហោះ ២នាក់នោះ មានគ្រាប់បែកនៅក្នុងដៃ ហើយក៏បានគំរាមបំផ្ទុះ គ្រាប់បែក ជាមួយអ្នកដំណើរ ១១១នាក់​។​

យន្តហោះខាងលើនេះជា​យន្តហោះដឹកអ្នកដំណើររបស់លីប៊ី ដែលហោះពី Sabha នៃភាគខាងត្បូង​ប្រទេសលីប៊ី ឆ្ពោះទៅកាន់ ក្រុងទ្រីប៉ូលី មុននឹងគេបង្វែរទៅកាន់ម៉ាល់តា ។​
មន្ត្រីសន្តិសុខក្នុងព្រលាន បាននិយាយថា ពីឡុតបានប្រាប់ខាងព្រលានយន្តហោះ ទ្រីប៉ូលីថា ត្រូវបានចោរប្លន់ មុនវាបាត់បង់សញ្ញា​តាមដាននោះ។​

សម្រាប់អ្នកដំណើរ​ចំនួន ១១១នាក់នោះ មាន ប្រុស​៨២នាក់ ស្រី​២៨នាក់ និងទារកម្នាក់​។​
ប្រភពរបស់ Skynews បានចុះបន្តថា សមត្ថកិច្ចរបស់ម៉ាល់តា បានព្យាយាមចរចារ ជាមួយនឹងចោរប្លន់យន្តហោះ ចំនួន ២នាក់ ដែលគេជឿជាក់ថា ជា​ជនជាតិលីប៊ី​ ហើយចក្រភពអង់គ្លេសក៏បានផ្តល់ជា​ជំនួយដើម្បីដោះស្រាយទៅលើករណីមួយនេះ ផងដែរ​៕​

មតិយោបល់