បាត់ដំបង៖ថ្នាំញៀនចំនួន១៤០ គ្រាប់ត្រូវបានសមត្ថកិច្ចចាប់បាន កាលពីវេលាម៉ោង ៤និង១០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈដែលជនសង្ស័យបានរត់គេចខ្លួនចូលដីថៃ ដោយសុវត្ថិភាពនោះ ។
បើតាមកម្លាំងសមត្ថកិច្ចខាងលើបានប្រាប់ឲ្យដឹងថាអំឡុងពេលកម្លាំងសមត្ថកិច្ចចុះល្បាត នៅចំណុច មាត់អូរខ្មែរថៃភូមិគីឡូ១៣ ឃុំ សន្តិភាព ស្រុកសំពៅលូន បានប្រទៈ ឃើញជនមុខសញ្ញាជួញដូរនូវសាធាតុញៀនខុសច្បាប់ឈ្មោះ ង៉ែត ម៉ាច ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង កំពុងដើរម្នាក់ឯង ។
ដោយមានការសង្ស័យសមត្ថកិច្ចក៏បានហៅឈប់ត្រួតពិនិត្យ ស្រាប់ជនសង្ស័យស្ទុះរត់និង ក្រវាត់កញ្ចប់ថ្នាំគ្រឿងញៀនចោលនៅកន្លែងកើតហេតុ ភ្លាមនោះកំលាំងសមត្ថកិច្ចបានរត់ដេញតាម ហើយជនសង្ស័យរត់ឆ្លងអូរព្រំដែនខ្មែរចូលព្រៃក្នុងដីថៃបាត់តែម្តង ហើយជនសង្ស័យបន្សល់ទុកគ្រឿងញៀន ប្រភេទគ្រាប់ពណ៍ស្លាទុំ អក្សwy ចំនួន១៤០គ្រាប់និងម្សៅក្រាមពណ៍សថ្លាម៉ាទឹកកចំនួន៤កញ្ចប់តូច ទម្ងន់2.93 ក្រាម នៅកន្លែងកើតហេតុ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង និងតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់