បាត់ដំបងៈ លោកវរសេនីយ៍ទោប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានប្រាប់Post News មុននេះបន្តិចថា ស្ត្រីចំណាស់ម្នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពចូលលួចខោអាវគេកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្សារ១៣មករា(ផ្សារថ្មី)ម្សិលមិញនេះ នៅព្រឹកនេះគឺត្រូវសមត្ថកិច្ចបញ្ជូនខ្លួនស្ត្រីខាងលើទៅកាន់តុលាការហើយ ។
គួរបញ្ជាក់ផងដែរថា ស្ត្រីជាជនសង្ស័យនេះមានឈ្មោះ រូន រ៉ុម ភេទស្រី អាយុ៦៣ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ បានចូលលួចសម្ភារៈ ខោអាវ របស់ឈ្មោះ ឌឿន រំភើយ ភេទស្រី អាយុ៣៥ឆ្នាំ មុខបរ លក់ដូរផ្សារ១៣មករា ស្នាក់នៅភូមិអូមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
សម្ភារ:បាត់បង់ ខោអាវដេកយប់ចំនួន៨កំប្លេរ និងខោក្រណាត់ចំនួន១៧ខោ។ ក្នុងពេលធ្វើសកម្មភាពលួចខោអាវ ជនសង្ស័យត្រូវបានម្ចាស់ទ្រព្យ និង ប្រជាពលរដ្ឋចាប់និងវាយបណ្ដាលឲ្យរងរបួសបន្តិចបន្តួចផងដែរ៕
https://youtu.be/tzs1oDjZJ_Y
មតិយោបល់