ព័ត៌មានជាតិ

ផ្ទះ ឯកសារ ប្លង់ដី និងទ្រព្យសម្បត្តិជាច្រើនត្រូវឆេះខ្ទេចករណីអគ្គិភ័យ

កំពង់ធំ: ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២០ នៅវេលាម៉ោង៣និង៣០នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន១ខ្នង ស្ថិតនៅភូមិព្រៃព្រាល(ខ) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ដែលម្ចាស់ឈ្មោះ សេង នួញ ភេទប្រុស អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ ស៊ូ ឡេង អាយុ៥៨ឆ្នាំ។
ប្រភេទសំណង់: ផ្ទះធ្វើអំពីថ្ម ទំហំ៨មx១២ម ដំបូលប្រក់ក្បឿង។
ខូចខាត:គ្រែចំនួន១ ពូកចំនួន១ ឯកសារ ប្លង់ដី សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ។
មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ករណីខាងលើមានរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលកំពង់ស្វាយបានចេញអន្តរាគមន៍ចំនួន១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន១រថយន្តស្មើនិង៦ម៉ែត្រគុបរលត់ទាំងស្រុងនិងកម្លាំងចុះអន្តរាគមន៍ពន្លត់ចំនួន១០នាក់៕

 

មតិយោបល់