កណ្ដាលៈ ចាប់រំលោភក្មេងស្រីអាយុ១២ឆ្នាំសម្រចបានម្ដង ទំនងបែបជាប់ចិត្ត និងមិនមានការប្ដឹងផ្ដល់ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ សាកល្បងធ្វើសកម្មភាពចាប់រំលោភម្ដងទៀត ត្រូវសមត្ថកិច្ចចាប់វាយខ្នោះកាលពីម៉ោង៧ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់ណ្តាល ខេត្តណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គាន់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១២ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីររស់នៅភូមិ/ឃុំកើតហេតុ។
បើតាមការរៀបរាប់ជនសង្ស័យប្រាប់សមត្ថកិច្ចបានឲ្យដឹងថា កាលពីអំឡុងខែ៦ ឆ្នាំ២០១៦ នៅផ្ទះឈ្មោះ ថា អាត មានធ្វើបុណ្យបច្ឆ័យបួន ហើយយប់នោះជនសង្ស័យបានចាប់រំលោភក្មេងស្រីរងគ្រោះបានសម្រេចម្ដង នៅពំនូកចំបើង តែក្មេងស្រីរងគ្រោះមិនបានប្រាប់ឪពុកម្តាយខ្លួនឡើយ។ លុះដល់ម៉ោង៨យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ក្មេងស្រីរងគ្រោះ ត្រូវម្តាយប្រើឲ្យទៅទិញស្ករ ពេលដើរត្រឡប់មកវិញ ស្រាប់តែជនសង្ស័យចាប់ដៃ ទាញយកទៅក្នុងចំការអំពៅ រួចធ្វើសកម្មភាពរំលោភបានសម្រេចម្ដងទៀត ហើយគំរាមមិនឲ្យក្មេងស្រីរងគ្រោះប្រាប់ឪពុកម្តាយ។ ប៉ុន្តែក្មេងស្រីរងគ្រោះដើរមកដល់ផ្ទះបានរៀបរាប់ប្រាប់ម្តាយពីដើមហេតុ។
ក្រោយដឹងរឿងម្តាយក្មេងរងគ្រោះនាំកូនមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សី លុះដល់ម៉ោង៧ព្រឹកថ្ងៃទី២៤ ធ្នូនេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឃាត់ខ្លួន បញ្ជូនមកអធិការដ្នាននគរបាលស្រុក ដើម្បីបន្តចាក់ការតាមនីតិវិធីច្បាប់៕
មតិយោបល់