ភ្នំពេញៈ សាកសពស្រ្តីម្នាក់កប់ក្នុងដីលេចចេញដៃម្ខាង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចចម្ការកៅស៊ូចាស់របស់រដ្ឋ ស្ថិតនៅក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ក្រោយទទួលព័ត៌មានភ្លាមកម្លាំងជំនាញខេត្តរួមមាន លោកព្រះរាជអាជ្ញា ពេទ្យខេត្ត និងកម្លាំងអធិការក្រុង ចុះទៅពិនិត្យដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពដែលកប់ក្នុងដីលេចចេញដៃ មានឈ្មោះ ផន ពៅ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរក្នុងផ្សាររាត្រី មានទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
បើតាមការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ជាករណីឃាតកម្ម (ប្ដីវាយសម្លាប់ប្រពន្ធ)ក្រោយធ្វើសកម្មភាពរួចជនសង្ស័យជាប្ដី បានរត់គេចខ្លួនបាត់ ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយទេ គ្រាន់តែបញ្ជាក់ថា ស្រ្តីរងគ្រោះត្រូវបានប្ដីវាយសម្លាប់មុនមួយថ្ងៃ បន្ទាប់ពីប្រទះឃើញ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ នឹងតាមចាប់ជនដៃដល់ជាប្ដីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់