ព័ត៌មានជាតិ

បង្ហាញមុខជនសង្ស័យបីនាក់រួមទាំងវត្ថុតាងពាក់ពន្ធ័ករណីជួញដូរ គ្រឿងញៀន ក្រោយអាវុធហត្ថខេត្តចុះបង្ក្រាបរយៈពេល២ថ្ងៃ

ស្ទឹងត្រែង: នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ម្សិលម៉ិញនេះ អាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើការបង្ហាញមុខជនសង្ស័យ ពីរនាក់ដែលឃាត់ខ្លួន បានកាលពីថ្ងៃទី២៣ ខែ ឆ្នាំ ដរដែល ព្រមទាំងម្នាក់ទៀត ដែលឃាត់បាននៅថ្ងៃទី២៤ ម្សិលមិញពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន រួមទាំងវត្ថុតាងថ្នាំញៀន៦កញ្ចប់តូច និង៤កញ្ចប់ធំ។

ការចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សក្នុងករណីខាងលើនេះ បានធ្វើឡើង ចំនួន២កន្លែង ដែលករណីទី១ បានធ្វើឡើង កាលពីវេលាម៉ោង៣ និង១៥នាទី រសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញត្រង់ចំណុចជិតស្ពានមេគង្គ ក្នុងភូមិកាំងមេម៉ាយ ដោយអាវុធហត្ថឃាត់ខ្លួន មនុស្សបានចំនួន២នាក់ ព្រមទាំងដកហូតបានថ្នាំញៀន៦កញ្ចប់តូច និង២កញ្ចប់ធំ។

ចំណែកករណីទី២ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២៤ ខែ ឆ្នាំ ដដែល ត្រង់ចំណុងផ្ទះ របស់លោក ថង វ៉ាង ដែលមានផ្លាកយីហោដាក់ថា (ថងវ៉ាង រថយន្តដឹកអ្នកដំណើរ ១៦៨ ស្ទឹងត្រែង VIP ភ្នំពេញ)
ស្ថិតក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខណ:ដែលរថយន្តតាក់ស៊ីរបស់ក្រុមលោកចេញពីក្រុងភ្នំពេញ ចូលមកដល់ផ្ទះក្រុមហ៊ុន ក្នុងទីតាំងខាងលើ។

ករណីទី២នេះ អាវុធហត្ថបានឃាត់ខ្លួនមនុស្សម្នាក់ ព្រមទាំងដកហូតបានថ្នាំញៀន២កញ្ចប់ធំ។

ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួន បានមានចំនួនបីនាក់ ទី១ឈ្មោះ ហម​ អរុណ​ ភេទប្រុស​ អាយុ២៣ឆ្នាំ​
ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ ទី២ឈ្មោះ ហម​ វីរ:​ ភេទប្រុស​ អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ​
មុខរបរមិនពិតប្រកដ អ្នកទាំងពីរត្រូវជាបងប្អូនគ្នា មានទីលំនៅភូមិរាជានុកូល​ សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

ជនសង្ស័យទាំង២នាក់នេះ ត្រូវបានប្រភពមួយ សុំមិនបញ្ចេញឈ្មោះ ខ្សឹបប្រាប់ postnews ថា៖ គឺជាក្មួយរបស់មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងម្នាក់
ផងដែរ។

ចំណែកឯជនសង្ស័យទី៣ឈ្មោះ សុឹម​ ចាវ​ (ហៅស្នា​) ភេទប្រុស​ អាយុ២៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិមពិតប្រាកដ​ មានទីលំនៅភូមិជីរោទិ៍១​ ឃុំជីរោទិ៍​ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

គ្រឿងញៀនដែលអាវុធហត្ថដកហូតបានពីជនសង្ស័យទាំង៣នាក់ ក្រោយការចុះបង្ក្រាបខាងលើនេះ ជាថ្នាំញៀនប្រភេទម្សៅ មេតំហ្វេតូមីន ដុំៗ ពណ៌សរថ្លា(ម៉ាទឹកកក)ចំនួន៦កញ្ចប់តូច
និង៤កញ្ចប់ធំ ដែលមានទម្ងន់សរុបស្មើនឹង ៦០,២ ក្រាម ម៉ូតូ៣គ្រឿង ទូរស័ព្ទ៥​គ្រឿង លុយខ្មែរ ៥៧៩០០០៛​លុយដុល្លារ ១០២ ដុល្លារព្រមទាំងសម្ភារ:ជក់មួយចំនួនផ្សេងទៀត។ ចំពោះរថយន្តដឹកអ្នកដំណើរមួយគ្រឿងម៉ាក តូយ៉ូកា ហៃយ៉ាស់ ពណ៌ស ដែលត្រូវបានអាវុធហត្ថយកមកបន្ទាយខេត្ត ដើម្បីត្រួតពិនិត្យនោះ ក្រោយពីពិនិត្យរួចមក ឃើញថាពុំមានវត្ថុតាងបន្ថែម អាចវុធហត្ថក៍បានធ្វើឯកសាប្រគល់ជូនម្ចាស់ដើមវិញ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំបន្ថែមព្រមទាំងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការដាក់ទោស
ទៅតាមនិតិវិធីច្បាប់៕

មតិយោបល់