ព័ត៌មានជាតិ

អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៦ ស្ទះចរាចរណ៍ ជាង៤ម៉ោង ខណ:រថយន្តបីគ្រឿងបុកគ្នា គៀបជាប់លើស្ពាន

(បន្ទាយមានជ័យ)៖​ នៅវេលាម៉ោងប្រមាណ៥និង៤៥នាទីល្ងាចថ្ងៃទី០២ខែមេសាឆ្នាំ២០១៦នេះ​នៅលើកំណាត់ផ្លូវជាតិលេខ៦ចំនុចស្ពានភ្នំលៀបស្ថិតក្នុងភូមិ-ឃុំភ្នំលៀបស្រុកព្រះនេត្រព្រេះខេត្តបន្ទាយមានជ័យមានករណីកកស្ទះរថយន្តនិងអ្នកដំណើរអស់រយះពេលជិត៤ម៉ោងខណះមានរថយន្តចំនួនបីគ្រឿងបុកគ្នាគាបជាប់លើស្ពាន។​      

អ្នកឃើញហេតុការណ៍បានប្រាប់post newsថា​នៅមុនពេលកើតហេតុនោះគឺមានភ្លៀងធ្លាក់ប្រោះព្រំមួយមេបណ្តាលឲ្យផ្លូវជាតិមានទឹកដក់នឹងហូរ។​ហើយបន្ទាប់ពីភ្លៀងបានរាំងបានមួយសន្ទុះស្រាប់តែមានរថយន្តទូរីសពណ៌ស១៥កៅអីមួយគ្រឿងដឹកអ្នកដំណើរពេញបើកបរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច។​លុះមកដល់ចំនុចក្បាលស្ពានភ្នំលៀបស្រាប់តែឡើងជែងជាមួយរថយន្តយីឌុបមួយគ្រឿងទៀតនៅពីមុខក៏ទៅបុកជាមួយម៉ូតូមួយគ្រឿងដែលជិះច្រាស់ទិសឌុបគ្នាពីរនាក់ចៅយាយបណ្តាលឲ្យដួលបោករងរបួសយ៉ាងធ្ងន់ធ្ងរ​ ហើយបន្តទៅបុកជាមួយរថយន្តកាមរីពីរគ្រឿងទៀតដែលដឹកអ្នកដំណើរបើកបរក្នុងទិសដៅច្រាស់ទិសដែរនោះរួចរុញទៅផ្ទុបលើស្ពានគៀបជាប់តែម្តង។​ក្រោយកើតហេតុគេឃើញអ្នកដំណើរជាច្រើននាក់ដែលជិះក្នុងរថយន្តបង្កនិងរថយន្តរងគ្រោះបានដេករណូករណែលតែមិនរងរបួសស្រាល​ ហើយចំណែកយាយនិងចៅដែលជិះម៉ូតូត្រូវរថយន្តទូរីសបុកនោះបានរងរបួសធ្ងន់ធ្ងរដែលតាមការបញ្ជាក់នោះថាមិនមានសង្ឃឹមបន្តិចឡើយ។​

      កម្លាំងអាវុធហត្ថស្នាក់ការភ្នំលៀបបានចេញធ្វើចរាចរណ៍ដើម្បីសំរួលការកកស្ទះ​ខណះនគរបាលចរាចរណ៍ស្រុកកំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ។​ អ្នកដំណើរជាច្រើននាក់ត្រូវបានជួយសង្គ្រោះ។​បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបាននិងកំពុងទាញរថយន្តទាំងបីចេញពីលើស្ពានដើម្បីបង្កលក្ខណះងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្រោយពីការកកស្ទះអស់ជាច្រើនម៉ោងមកនោះ៕

   
    
   

មតិយោបល់