(ព្រះសីហនុ): នៅវេលាម៉ោងជាង៤ល្ងាចថ្ងៃទី២មេសាឆ្នាំ២០១៦នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តកាមរីបាឡែន១គ្រឿង ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-6080.ពណ៍ទឹកប្រាក់បើកបុកម៉ូតូ៣គ្រឿងហើយជ្រុលឡើងទៅប៉ះនិងសំណង់អាគារក្បែរផ្លូវនៅឆ្នេរឯករាជ្យទៀត ។
អ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់Post New ថា គ្រោះថ្នាក់ចរាចរណ៍នេះរថយន្តបាឡែនបុកម៉ូតូ៣គ្រឿង នៅផ្លូវឆ្នេរឯករាជ្យហៅ(ឆ្នេរ៧ជាន់)ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
យ៉ាងហោចណាស់មនុស្ស២នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ធ្ងរ ក្នុងនោះបុរសម្នាក់បាក់ដៃបាក់ជើងនិងស្ត្រីម្នាក់សន្លប់បាត់ស្មារតី។ ចំណែកជនបរទេសម្នាក់ទៀតជាភាគីខាងម៉ូតូដែរនោះមិនមានរងរបួសធ្ងន់ធ្ងរដូចបុរសនិងស្ត្រីខ្មែរទាំង២នាក់នោះទេ ។
ហើយហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់រថយន្តនិងអ្នកបើកបរផងដែរ ៕
មតិយោបល់