ព្រៃវែងៈ អំណោយដ៏ថ្លៃថ្លាយ៉ាងច្រើនសន្ធឹកសន្ធាប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានក្រុមការងារមនុស្សធម៌ចលនាយុវជនកម្ពុជា ក្រុម១៥៧ នាំយកមកជូនដល់ដៃលោកយាយ ហួត ចេង អាយុ ៧៧ឆ្នាំ ជនចាស់ជរាចិញ្ចឹមចៅកំព្រា៣នាក់តូចៗក្នុងបន្ទុក ដោយប្រកបរបរដើររើសអាចម៍គោមកហាលលក់យកប្រាក់ចិញ្ចឹមជីវិត រស់នៅក្នុងភូមិទ្រា ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។
អំណោយរួមមាន អង្ករ ១០០គីឡូក្រាម មីយើង ៥កេះ ទឹកស៊ីអ៊ីវ ៣យួរ ទឹកដោះគោវីតាមីន ៣កេស ត្រីខ ១០០កំប៉ុង ស្ករស ៥គីឡូក្រាម តែ ៥កញ្ចប់ សម្ភារៈផ្ទះបាយ ១កំប្លេរ ពូក ម៉ុង ភួយ ខ្នើយ កន្ទេល ក្រម៉ា ប្រេងកូឡា ១ឡូ ប្រេងខ្យល់ ១ឡូ វិទ្យុ ១គ្រឿង ថវិកាផ្ទាល់របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៥០ម៉ឺនរៀល ថវិការបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ តាមរយៈ ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រៃវែង ២០ម៉ឺនរៀល ថវិការបស់លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ និង លោកស្រី ២០ម៉ឺនរៀល ថវិកាអ្នកស្រី តាន់ ម៉ូនីតា សប្បុរសជននៅរាជធានីភ្នំពេញ ១២ម៉ឺនរៀល និង ថវិកាលោក ហង្ស វិចិត្រ ប្រធានក្រុមការងារចុះជួយយុវជនស្រុក ស្វាយជ្រំ ១០ម៉ឺនរៀល៕
មតិយោបល់