កណ្តាលៈ កម្លាំងនគរបាលស្រុកពញាឭ ចុះបង្ក្រាបទីតាំងជល់មាន់ខុសច្បាបមួយកន្លែងដកហូតបានម៉ូតូ៤គ្រឿង រួមនិងមាន់ជល់៥ក្បាល ចំណែកមនុស្សរត់គេចខ្លួនបាត់អស់ ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៩និង៤៥នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចុះបង្ក្រាបខាងលើ សមត្ថកិច្ច ជំនាញផ្នែកនគរបាលយុត្តិធម៌ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានគេណាត់គ្នាជល់
មាន់នៅចំណុចកើតហេតុខាងលើ បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញបានចុះបង្ក្រាបដោយចាប់យកបានមាន់ជល់ចំនួន៥ក្បាល, ជញ្ជីង២,ស្កុត រុំជើងមាន់មួយចំនួន រួមនិងម៉ូតូ៦គ្រឿង ចំណែកអ្នកលេងរត់គេចខ្លួនអស់។
បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់បន្តតាមនីតិវិធីច្បាប់៕
មតិយោបល់