ព័ត៌មានកីឡា

ល្បីមកថា Man Utd ចង់តកុងត្រាឱ្យ Jose Mourinho រហូតដល់១០ឆ្នាំទៀត

ត្បិតតែរដូវកាលដំបូងរបស់ Jose Mourinho នៅ Old Trafford មិនទាន់បានល្អក៏ដោយ ប៉ុន្តែមានដំណឹងមកថាក្លឹបមួយនេះ មានបំណងចង់តកុងត្រាឱ្យអ្នកចាត់ការរូបនេះ រហូតដល់១០ឆ្នាំឯណោះ។

រយៈពេល៤ខែមកនេះ Mourinho ទទួលបានការពិន័យពីសហព័ន្ធបាល់ទាត់អង់គ្លេស រហូតដល់២ដងមកហើយ ចំពោះអប្បកិរិយារបស់គេនៅលើទីលាន។ យ៉ាងណាមិញ នៅខែធ្នូចុងឆ្នាំនេះ ក្រុមបិសាចក្រហមបានឈ្នះ៥ប្រកួតជាប់គ្នាហើយ ខណៈដែលទម្រង់លេងរបស់ Paul Pogba និង Zlatan Ibrahimovic កាន់តែល្អជាងមុនដែរ។ ដូច្នេះហើយបានជាក្លឹប Man Utd កំពុងតែពិចារណាក្នុងការបន្ដកុងត្រាឱ្យអ្នកចាត់ការរូបនេះបន្ដទៀតឬយ៉ាងណា ព្រោះ Jose បានបង្ហើបថារូបគេចុងបន្ដនៅ Old Trafford ទៀត។

អតីតអ្នកចាត់ការក្រុម Real Madrid រូបនេះ មានកុងត្រា៣ឆ្នាំ ក្នុងការមកដឹកនាំក្រុម Manchester United នេះ ក្រោយពីត្រូវក្លឹប Chelsea បណ្ដេញចេញ ដោយសារតែដឹកនាំក្រុមតោខៀវជោគជ័យឈ្នះពាន តែធ្លាក់ទម្រង់លេងនៅរដូវកាលបន្ទាប់ពីឈ្នះ។ ត្បិតតែត្រូវបណ្ដេញចេញមែន ប៉ុន្តែអ្នកចាត់ការរហស្សនាម special one មួយនេះ នៅតែមានភាពល្បីល្បាញដដែល៕

មតិយោបល់