ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិ​ន​ ​ម៉ា​និ​ច្ច​​ ​ទ្រ​ហោ​​​​​​យំ​​ ​​នឹ​ង​ទឹ​ក​ប្រាក់​១​៥​០​លា​ន​​​រៀ​ល​ពី​C​a​m​b​o​di​a​​n​ ​I​do​l​

ការប្រកួតកម្មវិធីCambodian Idol រដូវកាលទី២កាលពីយប់ថ្ងៃអាទិត្យទី២៥ ធ្នូ ក្នុងឆ្នាំ២០១៦ បានរកឃើញម្ចាស់ពានសម្រាប់រដូវកាលទី២ហើយ ដោយបានទៅលើបេក្ខនារី ឈិន ម៉ានិច្ច មកពីខេត្តកំពង់ស្ពឺ។ នាងមិនត្រឹមតែបានទឹកប្រាក់១០០លានរៀលពីកម្មវិធីដូចអ្វីដែលបានប្រកាសឡើងប៉ុណ្ណោះទេ គឺថែមទាំងបានទឹក៥០លានរៀលបន្ថែមទៀតពីការអ្នកឧបត្ថម្ភកម្មវិធីនោះផង ទើបធ្វើឲ្យប្រាក់រង្វាន់របស់នាងមានកម្រិតខ្ពស់ជាងអ្នកកាន់ពានកាលពីរដូវកាលទី១។

ឈិន ម៉ានិច្ច មិនត្រឹមតែរំភើបឡើងហូរទឹកភ្នែកប៉ុណ្ណោះ គឺនាងថែមទាំងអះអាងថានេះគឺជាអ្វីដែលនាងមិនជឿត្រចៀក ដោយសារតែក្នុងព្រឹត្តិការណ៍The Voice Cambodia រដូវកាលទី១នាងក៏បានចូលប្រលងចម្រៀងបែបនេះផងដែរ តែធ្លាក់តាំងពីពាក់កណ្ដាលទីដែលធ្វើឲ្យនាងសឹងអស់សង្ឃឹម។ នាងថាចំណាត់ថ្នាក់ដែលនាងបានទទួលគឺជាកិត្តិយសដែលនាងមិនធ្លាប់គិត ហើយនាងថាខ្លួនគឺបានសម្រេចក្ដីស្រម៉ៃដែលខ្លួនចង់បាន បន្ទាប់ពីបានកាន់ពាន Cambodian Idol រដូវកាលទី២នេះដែរ។ នាងបង្ហាញអារម្មណ៍រំភើបផង រន្ធត់ផង ទឹកភ្នែកហូរផងជាមួយនឹងប្រាក់រង្វាន់យ៉ាងសន្ធឹក ដែលនាងប្រាប់ថានឹងប្រើយ៉ាងពិសេសជួយដល់ក្រុមគ្រួសាររបស់នាងនៅខេត្តកំពង់ស្ពឺដែលមានការខ្វះខាត។

កញ្ញា ឈិន ម៉ានិច្ច ទទួលបានប្រាក់រង្វាន់ចំនួន១០០លានរៀល ប្រហាក់ប្រហែលនឹង២៥.០០០ដុល្លារ ពីតំណែងម្ចាស់ពានCambodian Idol រដូវកាលទី២ ហើយក៏ត្រូវបានក្រុមហ៊ុនជាអ្នកផ្ដល់ការជ្រោមជ្រែងឧបត្ថម្ភចំនួន៥០លានរៀលបន្ថែមទៀតក្រោយពីត្រូវបានប្រកាសថាកាន់ពានផងដែរ ទើបធ្វើឲ្យប្រាក់រង្វាន់របស់ឈានឡើង។ នាងត្រូវបានប្រកាសថានឹងក្លាយជាតារាចម្រៀងកុងត្រាប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសដោយស្វ័យប្រវត្តិ ព្រមជាមួយតំណែងជាសមាជិកមួយរូបរបស់កម្មវិធី Cambodia Idol របស់ពិភពលោក។ ដោយឡែកសម្រាប់បេក្ខជនបេក្ខនារី២រូបផ្សេងទៀត គឺលោក នួន សុធារក្ស មកពីខេត្តពោធិសាត់ និងបេក្ខនារី ហ៊ិន លីដា ម្ចាស់ពានផ្កាយរះក្នុងសួនរដូវកាលទី១របស់ទូរទស្សន៍អប្សរា មកពីខេត្តកំពង់ឆ្នាំង ក្រៅពីរបូតតំណែងជាម្ចាស់ពាន ក៏របូតឱកាសទទួលបានទឹក១៥០លានរៀលនាយប់នោះផងដែរ។ យ៉ាងណាមិញ អ្នកទាំងពីរក៏ត្រូវបានប្រកាសថានឹងក្លាយជាតារាចម្រៀងកុងត្រារបស់ហង្សមាសដូចគ្នា បើទោះមិនមានឈ្មោះជាម្ចាស់ពានលំដាប់ថ្នាក់ពិភពលោកដូច ឈិន ម៉ានិច្ច៕

មតិយោបល់