ភ្នំពេញៈ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៥និង០០នាទី ប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) នៅចំណុចមុខសាលាមុំផ្លូវ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០២នាក់ មធ្យោបាយម៉ូតូ០១គ្រឿង។
ជនសង្ស័យ ០២នាក់រួមមាន៖
១-ឈ្មោះ ចែម វិសុទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ។
២-ឈ្មោះ ហែម ចាន់នឿន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្តឹងមានជ័យ៣ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ អ៊ូ ដារ៉ាឡាលែន ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សម្ភារៈបន្សល់ទុក៖ ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1HB-7296 ( របស់ជនសង្ស័យ ) និងទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូន ប្រគល់ឲ្យជនរងគ្រោះវិញ ។
ដំណើររឿង៖ មុនពេលកើរហេតុជនរងគ្រោះកំពុងជិះមូតូ តែម្នាក់ឯងតាមផ្លូវ១៩៦២ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ចំនួន ០២នាក់ ជិះម៉ូតូ០១គ្រឿង មកជិតជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីហោប៉ៅខោ ខាងក្រោយរបស់ជនរងគ្រោះ តែបណ្តាលឲ្យដួលម៉ូតូទាំងពីរគ្រឿង ភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍ក្រាំងធ្នង់ កំពុងធ្វើការល្បាតដល់ចំណុចខាងលើ ឃើញហេតុការណ៍បាន ឃាត់នាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
មតិយោបល់