ព្រះសីហនុៈ កម្លាំងនគរបាលជំនាញខេត្ត ក្រោមកាបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងគឿងញៀនចំនួន២កន្លែង ឃាត់បានខ្លួនជនសង្ស័យជាជនបរទេសចំនួន៥នាក់ ក្នុងនោះស្រី៣នាក់ និងដកហូតបានថ្នាំញៀនមួយចំនួនធំផងដែរ។
ទីតាំងទី១ ៖ គឺស្ថិតនៅក្រុមទី14 ភូមិ2 សង្កាត់2 ក្រុងព្រះសីហនុ ដោយកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ទី១-ឈ្មោះ Melnyk Volodymyr ភេទប្រុស ឆ្នាំកំណើត 20.02.1989 សញ្ជាតិ អ៊ុយក្រែន (មិនមានលិខិតឆ្លងដែនជាប់នឹងខ្លួន)។ ទី២-ឈ្មោះ Lenya Vlkoval ភេទស្រី អាយុ26ឆ្នាំ សញ្ជាតិឆែក (មិនមានលិខិត ឆ្លងដែនជាប់នឹងខ្លួន)។ ទី៣-ឈ្មោះ Sirkia Hannah ភេទស្រី អាយុ28ឆ្នាំ សញ្ជាតិហ្វាំងឡង់ (មិនមានលិខិតឆ្លងដែនជាប់នឹងខ្លួន )។
វត្ថុតាងដែលធ្វើការដកហូតរួមមាន ៖ -ម៉ាស៊ីនសម្រាប់ផលិតគ្រឿងញៀន១គ្រឿង-ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀនចំនួន422គ្រាប់ ទម្ងន់195ក្រាម -ថ្នាំគ្រាប់ពណ៌បៃតងសង្ស័យថ្នាំញៀនចំនួន54គ្រាប់ ទម្ងន់28ក្រាម -ថ្នាំគ្រាប់ពណ៌ផ្កាឈូកសង្ស័យសាធាតុញៀន ចំនួន295ក្រាម -ម្សៅពណ៌បៃតងសង្ស័យសាធាតុញៀនចំនួន១ប្រអប់ ទម្ងន់99ក្រាម -ម្សៅពណ៌ផ្កាឈូកសង្ស័យសាធាតុញៀនចំនួន១ប្រអប់ ទម្ងន់ 52ក្រាម -ម្សៅពណ៌ផ្កាឈូក(រាងដូចពណ៌កំបោរ) សង្ស័យសាធាតុញៀន១ប្រអប់ ទម្ងន់376ក្រាម -ម្សៅម៉ាក Microcystalline Cellulose ទម្ងន់177ក្រាម -ម្សៅម៉ាក Magnessieu Magneseum មួយចំនួន។
ទីតាំងទី២ ៖ គឺស្ថិតនៅក្រុមទី22 ភូមិ5 សង្កាត់4 ក្រុងព្រះសីហនុ ដោយកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១-ឈ្មោះ Grafma Mikhail ភេទប្រុស ឆ្នាំកំណើត 05.06.1964 សញ្ជាតិអាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ 711091581។ ទី២-ឈ្មោះ Mukhametianova Elmira ភេទស្រី ឆ្នាំកំណើត 15.02.1986 សញ្ជាតិរុស្សី កាន់លិខិតឆ្លងដែនលេខ 752312661 ។
វត្ថុតាងដែលដកហូតបានរួមមាន ៖ -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង -ថ្នាំឈ្មោះ Trauma ប្រភេទគ្រាប់ពណ៌ស26បំពង់ -ម្សៅពណ៌សសង្ស័យសាធាតុញៀន៣កញ្ចប់ធំ និង ៣កញ្ចប់តូច -សឺរាំងចាក់ចំនួន៤ -ថ្នាំពេទ្យមួយចំនួន -ទូរសព្ទដៃ ២គ្រឿង -កុំព្យូទ័រ១គ្រឿង -ប័ណ្ណបើកបរ១សន្លឹក -ឌីសចំនួន២០បន្ទះ -ឯកសារមួយចំនួនទៀត។
បញ្ជាក់ ៖ ទីតាំងទាំង២ខាងលើ ជាផ្ទះរបស់ឈ្មោះ Grafman Mikhail ។
ក្រោយពីធ្វើការបង្ក្រាប និងដកហូតវត្ថុតាងខាងលើ ស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញមន្ត្រីជំនាញ នៃមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនមកធ្វើការពិសោធន៍ថ្នាំ លទ្ធផលបញ្ជាក់ថា ពិតជាថ្នាំញៀនប្រភេទ ( MDMA) ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធីច្បាប់៕
https://youtu.be/XXxi69YEolc












មតិយោបល់