ព័ត៌មានជាតិ

កំពុងរវល់កាត់សក់ឲ្យភ្ញៀវ មានលោកចោរមកលួចម៉ូតូទៀត!

ភ្នំពេញ: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីប៉ុនប៉ងលួចម៉ូតូគេមិនសម្រេច នៅម៉ោង១១ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចហាងកាត់សក់យីហោ ហុង កុង ទីតាំងផ្ទះលេខ៨F ផ្លូវលេខ២៥៣ កែងផ្លូវលេខ១៤៦ ភូមិទី៣ ក្រុមទី៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនសង្ស័យឈ្មោះ លី ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្តដឹកទំនិញ​ក្រុមហ៊ុនឯកជន មានស្រុកកំណើត ភូមិស្ទឹង ឃុំកោងកាង​ ស្រុកពញាក្រែក ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួល​ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរ បែកក្អម ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហេង ផានិត ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់សក់ មានទីលំនៅ ផ្ទះលេខ៨F ផ្លូវ​លេខ១៤៦ កែង ២៥៣ ក្រុម​ទី០៨ ភូមិទី៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

វត្ថុតាង៖ ម៉ូតូ១គ្រឿងម៉ាក Honda Scoopy ពណ៌ស ស៊េរី ២០១៣ គ្មានស្លាកលេខ (ជាម៉ូតូរបស់ជនរងគ្រោះ)។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មកចតនៅមុខហាង ដោយពុំបានដកសោចេញពីម៉ូតូឡើយ ទើបដើរចូល​ក្នុងប្រញាប់ដើម្បីកាត់សក់ឲ្យភ្ញៀវស្រាប់តែ ជនទំនើងបានចូល ទៅបម្រុងអូសម៉ូតូចេញទៅហើយ ប៉ុន្តែជនរងគ្រោះបានឃើញទាន់ពេលវេលា ក៏ស្ទុះ ចេញមកឃាត់ខ្លួនជនទំនើង ប្រគល់ជូនសមត្ថកិច្ចយើង ដើម្បីមាន​វិធានការ តាមផ្លូវច្បាប់៕

មតិយោបល់