អ្នកប្រហែលជាដឹងហើយថា អាហារពេលព្រឹកពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព។ ក៏ប៉ុន្តែបើយោងតាមគេហទំព័រ yourstylishlife បានង្ហាញ អ្នកមិនគួរទទួលទានចេកធ្វើជាអាហារពេលព្រឹកឡើយ។
ប្រសិនបើអ្នកទទួលទានចេកជាអាហារពេលព្រឹក អ្នកហាក់បីដូចជាបន្ថែមជាតិស្ករ ២៥ភាគរយ ហើយក្លាយជាអាហារដែលមានជាតិអាស៊ីតកម្រិតមធ្យម។
ហេតុនេះអ្នកត្រូវដឹងថា វិធីដ៏ល្អគួរតែជ្រើសប្រភេទអាហារដែលអាចជួយដុតបំផ្លាញ់ជាតិខ្លាញ់ និងអាចបំពេញថាមពលគ្រប់គ្រាន់មុននឹងទទួលទានអាហារថ្ងៃត្រង់។
សរុបមកវិញ ចេកអាចផ្តល់ថាមពលដល់រាងកាយភ្លាមៗ ប៉ុន្តែអ្នកនឹងឆាប់មានអារម្មណ៍អស់កម្លាំង ហើយឆាប់ឃ្លាន ជាងអាហារផ្សេងៗ៕
មតិយោបល់