ព័ត៌មានជាតិ

កូនស្រីត្រូវគេរំលោភ ឪពុកប្តឹងសមត្ថកិច្ចចាប់ជនសង្ស័យ

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ បុរសវ័យចំណាស់ម្នាក់បាននាំកូនស្រីសំណព្វចិត្តរបស់គាត់មកដាក់ពាក្យប្តឹងនៅស្នងការដ្ឋាននគរបាលខេត្តថា មានបុរសម្នាក់បានចាប់រំលោភកូនស្រីខ្លួនបានសម្រេច។

តាមសម្តីឪពុកនារីរងគ្រោះបាននិយាយប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ត្រូវបានជនសង្ស័យរំលោភបានសម្រេចម្តងកាលថ្ងៃទី២៤ ខែធ្នូ កន្លងទៅថ្មីៗនេះ។ គាត់បន្តថា កូនស្រីរបស់គាត់ឈ្មោះ ម ល អាយុ១៤ឆ្នាំ រស់នៅភូមិកញ្ចាញគោក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ចំណែកឯជនសង្ស័យត្រូវបានគាត់ស្គាល់ឈ្មោះហៅក្រៅថា ឈ្លូស រស់នៅភូមិ ឃុំ ជាមួយគ្នា។

ក្រោយពីបានទទួលពាក្យបណ្តឹងនោះរួចមកសមត្ថកិច្ចក៏បានរៀបចំកម្លាំងតាមស្រាវជ្រាវរកជនសង្ស័យភ្លាមៗផងដែរ។ ចំពោះករណីខាងលើនេះ post newsនឹងមានផ្សាយជូនបន្តនៅពេលក្រោយទៀត៕

មតិយោបល់