ព័ត៌មានជាតិ

Gareth​​ ​B​al​e​ ​យ​ល់​ព្រ​ម​តា​មកា​រ​ស្នើ​សុំ​រ​បស់​បិ​សា​ច​ក្រ​ហ​ម​

បើទោះបី Van Gaal ធ្វើការបដិសេធ ថា​មិននាំយកកីឡាករ Gareth Bale ពី Real Madrid ប៉ុន្តែ​ប្រភពព័ត៌មាននៅក្នុងប្រទេស​អេស្ប៉ាញ បានដាក់ការសង្ស័យ​យ៉ាងខ្លាំង ​ដោយ​យល់ឃើញថា Gareth Bale ជិតបានចូលរួមលេង​ឲ្យបិសាចក្រហម ដោយយល់ព្រម​នឹងការ​ផ្ទេរកីឡាករនៅខែ មករាខាងមុខដ៏ខ្លីនេះ ។​
ប៉ុន្មានសប្តាហ៍មកនេះ ព័ត៌មានទំនាក់ទំនង​រវាង Gareth Bale និង បិសាចក្រហម ​កំពុងស្អិតរមួត ហើយ​ Real Madrid អាចនឹងលក់កីឡាកររូបនេះផងដែរ​។​
អ្នកនាំពាក្យកីឡាករសញ្ជាតិវែល បានបដិសេធ ការទិញនេះ ប៉ុន្តែ​ប្រភពព័ត៌មានថ្មីៗនេះ បាន​អះអាងថា ​Bale បានក្រាញននៀល​វិល ត្រឡប់ទៅកាន់ទឹកដីអង់គ្លេសវិញ ដោយយល់ព្រម​ការស្នើរសុំ​របស់ បិសាចក្រហម​។​

Gareth​​ ​B​al​e​

មតិយោបល់