ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់​ពាក់ព័ន្ធថ្នាំញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​

បន្ទាយមានជ័យ៖ ជនសង្ស័យ​៣នាក់ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន​ កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ចំណុចសួនស្នេហ៍ជនបទ ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះមានឈ្មោះ ១.ឈ្មោះ ផឹម វ៉ាន់នូ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិ ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជួញដូរគ្រឿងញៀន) ។
២.ឈ្មោះ ថា ស៊ីថាន ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជួញដូរគ្រឿង ញៀន) ។

៣.ឈ្មោះ នឹម ស្រីល័ក្ខ ភេទ ស្រី អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបន្ទប់ជួល ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជួញដូរគ្រឿងញៀន) ។
ក្នុងនោះដែរ សមត្ថកិច្ចដកហូតភស្តុតាងមាន គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន ០១កូនថង់ ទម្ងន់ ០,៣៩ ក្រាម (សូន្យក្បៀស សាមសិបប្រាំបួន) គ្រឿងញៀនមេតំហ្វេតាមីន គ្រាប់ ចំនួន ០៥ គ្រាប់ (ប្រាំគ្រាប់) ទូរស័ព្ទចំនួន ០៦គ្រឿង (ម៉ាកអាយហ្វូន ៦ផ្លាស់ ពណ៌ទឹកមាស , ម៉ាកសាំស៊ុង ហ្គាឡាក់ស៊ី ហ្គ្រេនណេអូ ពណ៌ស, ម៉ាកណូគា ០៤គ្រឿង)
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ៕​

មតិយោបល់