ព័ត៌មានជាតិ

ជាងឡានម្នាក់ជិះម៉ូតូ ទៅបោះបាយបិណ្ឌជាមួយប្អូនស្រី លុះត្រឡប់មកវិញចោរលួចម៉ូតូទៅបាត់ នៅស្រុកកោះធំ

កណ្ដាល: នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទី មានករណីអំពើលួច (ម៉ូតូ) ចំណុចវត្តកំពង់សំបួរ ភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ហេង សុងហ៊ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិ-ឃុំកើតហេតុ ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។

សម្ភារ:បាត់បង់៖ មានម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AF-1265 ។
លេខតួ ND125M. 9502913 លេខម៉ាស៊ីន ND125ME. 9502913។

សភាពរឿងហេតុ៖ កាលពីពេលវេលាខាងលើ មុនពេលកើតហេតុជនរងគ្រោះ និងប្អូនស្រី បានជិះម៉ូតូ១គ្រឿងខាងលើ មកបោះបាយបិណ្ឌ នៅចំណុចកើតហេតុខាងលើ ពេលមកដល់បានឈប់ចតម៉ូតូទុកនៅចំណុចខាងត្បូងមុខសាលាធម្មសភា ដោយបានចាក់សោកម៉ូតូបានត្រឹមត្រូវ រួចដើរទៅបោះបាយបិណ្ឌបាត់ទៅ ។ លុះពេលមកកន្លែងម៉ូតូវិញ ស្រាប់តែបាត់ម៉ូតូ មិនដឹងចោរលួចតាំងពីពេលណាទៅទេ ហើយក៏នាំគ្នាឆោឡោ ដើររករួចហើយបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលព្រែកថ្មី ឲ្យជួយស្រាវជ្រាវរកមុខសញ្ញាតែម្តង៕

មតិយោបល់