ព័ត៌មានជាតិ

សមត្ថកិច្ច​អះអាង គ្មានអ្នកកាង បុរស​ដែល​ស្រវឹងដកកាំភ្លើងភ្ជង់អ្នកផឹកស៊ីជាមួយគ្នា​

កណ្តាល: នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង០៥និង២៦នាទី សមត្ថកិច្ច​ខេត្តកណ្តាល​ បានឆាតតាមប្រពន្ធ័ Whatapp ប្រាប់ភ្នាក់ងារ Post News ថា ចំពោះករណីរឿងតៃកុងឡានរបស់លោកអភិបាលរងខេត្តផឹកស្រវឹងដកកាំភ្លើងខ្លីភ្ជង់អ្នកផឹកស៊ីជាមួយគ្នានោះ គឺមិនមានអ្នកកាងនៅពីក្រោយខ្នងដូចសារព៍ត៌មានមួយចំនួនសរសេរនោះទេ ។

សមត្ថកិច្ចដែលសូមមិនបញ្ចេញឈ្មោះ មានតំណែងជាឧត្តមសេនីយន៍ត្រី បានឲ្យដឹងថា​ ចំពោះជនបង្ករបានឃាត់ខ្លួននៅខេត្ត ហើយបានរាយកាណ៍ទៅព្រះរាជអាជ្ញាចាត់ការតាមនីតិវិធីច្បាប់ហើយ ។

ប្រភពខាងលើ​បានបញ្ជាក់ជាចុងក្រោយថា លោកអភិបាលរង នៃ ចារី មិនបានអន្តរាគមន៍ទេ ពិសេស លោក នៃ ចារី មិននៅក្នុងស្រុកទេ តាំងម្សិលមិញ គាត់ជាប់បេសសកម្មនៅក្រៅប្រទេសឯណោះ។

សូមរំលឹកថា: មន្ត្រីនគរបាលម្នាក់ ដែលគេស្គាល់ថាជាអ្ននបើកបររថយន្តឱ្យអភិបាលរងខេត្តកណ្តាលម្នាក់ រងការចោទប្រកាន់ថា ប្រើប្រាស់កាំភ្លើងខ្លី ភ្ជង់អ្នកផឹកស៊ីជាមួយគ្នា បន្ទាប់ពីទាស់ពាក្យសម្តីគ្នា ប៉ុន្តែ ឃាត់ខ្លួនបានតែបន្តិចត្រូវបានដោះលែងវិញ។

បុរសដែលប្រើកាំភ្លើងភ្ជង់អ្នកផឹកស៊ីរួមវង់គ្នានេះ ឈ្មោះ អ៊ឹង សែ អាយុ៤៦ឆ្នាំ ជាមន្ត្រីនគរបាល និងជាអ្នកបើករថយន្តឱ្យឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល ផង ចំណែកឯជនរងគ្រោះដោយសារការភ្ជង់កាំភ្លើងឈ្មោះ ហុក សំបូរ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិព្រែកត្រែង ឃុំលន់ ស្រុកស្អាង ខេត្តកណ្តាល ជាកន្លែងកើតហេតុ។

តាមប្រភពព័ត៌ពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា កាលពីរសៀល ថ្ងៃទី២៥ ធ្នូ ២០១៦ កន្លងទៅនេះ ជនបង្ករនិងជនរគ្រោះបានផឹកស៊ីជាមួយគ្នា ក្រោយពីជនបង្កផឹកស្រាបៀរ ABC អស់ចំនួន៦កំប៉ុង ក៏កើតចេញជាទំនាស់ពាក្យសម្តីគ្នា ហើយក៏កើតចេញជាការប្រតាយប្រតប់គ្នា រួចក៏ត្រូវជនបង្ក បានដកកាំភ្លើងខ្លីម៉ាកឡូរ៉ូ ភ្ជង់ទៅលើជនរងគ្រោះ ហើយក៏ត្រូវអ្នករួមវង់ចាប់បំបែកគ្នាចេញ។

ក្រោយពីបង្កហេតុ កម្លាំងសមត្ថកិច្ច​ស្រុកស្អាង ក៏បានចុះទៅឃាត់ខ្លួនជនបង្កមកកាន់ទីបញ្ជាការដើម្បីធ្វើការសាកសួរ និងដកហូតកាភ្លើងខ្លីម៉ាករ៉ូឡូ១ដើម គ្រាប់ចំនួន៥គ្រាប់ប៉ុន្តែ មិនបានប៉ុន្មានម៉ោងផង ជនបង្កក៏ត្រូវបានដោះលែងទៅវិញ បន្ទាប់ពីមានអន្តរាគមន៍ពីថ្នាក់លើ។

ពាក់ព័ន្ធហ្នឹងករណីខាងលើនេះលោក​ នៃ ចារី មិនអាចទំនាក់ទំនង់សុំការពន្យល់ បានឡើង ខណ:ទូរសព្ទ័លេខ០៩៧ហៅចូលមិនមានអ្នកទទួល រីឯខ្សែ០១២មិនអាចទាក់
ទងបាន។

លោកវរ:សេនីយន៍ត្រី អ៊ូ ផល្លី មេបញ្ជាការអាវុធហត្ថស្រុកស្អាង បានឱ្យដឹងថា ក្រោ យពីទទួលព័ត៌មានលោកបានបញ្ជារឱ្យកម្លាំងចូលទៅនាំខ្លួនជនសង្សយ័យកមកទីបញ្ជារការ ដើម្បីធ្វើការសាកសួរចាត់ការបន្តរតាមនីតិវិធីច្បាប់។

ឆ្លើយតបទៅហ្នឹងការលើកឡើងនេះ ប្រភពច្បាស់ការពីសម្ថកិច្ចខាងលើ បានឱ្យដឹងតាមពប្រពន្ធ័ Whatapp ថា រឿងនេះកំពុងអនុវត្តតាមនីតិវិធី ជនសង្ស័យមិនមានរត់ទេ ជំនាញកំពុងកសាងនីតិវិធី។ លោកក៏បានបញ្ជាក់ដែរថា ជនរងគ្រោះនិងជនសង្ស័យជាបងប្អូនហ្នឹងគ្នាមិនបានប្តឹងទេ ដោយសារស្រវឹង យើងបានកសាងនី តិវិធី តែខាងជនរងគ្រោះមកអង្វរសុំឱ្យចប់ត្រឹមហ្នឹងហើយដកពាក្យបណ្តឹង អ្នកទាំង២យោគយល់គ្នា ហើយសុំអង្វរ សមត្ថកិច្ច ព្រោះមិនមានហឹង្សា៕


ទស្សនាវីដេអូ៖
//www.youtube.com/watch?v=LHnLHf0kBqk

មតិយោបល់