ព័ត៌មានជាតិ

ខណ្ឌដង្កោ និង​សែនសុខ ដាច់ទឹកពីរថ្ងៃជាប់គ្នា​

សម្រាប់ខណ្ឌដង្កោ និងសែនសុខ ដែលក្នុងនោះមានសង្កាត់ពីរ នឹងគ្មានចរន្តទឹកប្រើប្រាស់ ដោយ​រដ្ឋាករទឹកស្វយ័ត ក្រុង​ភ្នំពេញ ធ្វើការគ្រប់គ្រងបរិមាណទឹកបាត់បង់ ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល ។​

យោងតាមសេចក្តីជូនដំណឹង​របស់រដ្ឋាករ​ស្វយ័តបានចុះនៅថ្ងៃទី​២៣ ខែធ្នូ បានឲ្យសាធារណៈ​ជនដឹងថា សម្រាប់សង្កាត់ភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ និង សង្កាត់ដង្កោ ខណ្ឌដង្កោ នឹងត្រូវផ្អាក់ការផ្គត់ផ្គង់ប្រើប្រាស់ទឹក ដោយរដ្ឋាករទឹកស្វ័យ័ត ក្រុង​ភ្នំពេញ គ្រោង​កាត់តម្លើងនាឡិកាទឹកចំនួន ២កន្លែង ទំហំ ២០០ មម ។​

សម្រាប់សង្កាត់ភ្នំពេញថ្មី ទឹកនឹងដាច់នៅថ្ងៃទី​២៨ ខែធ្នូ ចាប់ពីម៉ោង ២២និង០០នាទី យប់ដល់ ៤ព្រឹក ហើយថ្ងៃទី​២៩ ខែធ្នូ គឺ​ផ្អាក់ចាប់ពីផ្លូវ ៤៤៥កា ដល់ផ្លូវលេខ ៨៦បេ ។​

ជាមួយនឹងគ្នានេះដែរ សម្រាប់សង្កាត់ដង្កោ នឹងដាច់ទឹកនៅថ្ងៃទី​២៩ ខែធ្នូ ពីម៉ោង ២២និង​០០នាទីយប់ ដល់ម៉ោង ៤ ព្រឹក ហើយនោថ្ងៃទី​៣០ ខែធ្នូ នឹងផ្អាក់ការផ្គត់ផ្គង់ ចាប់ពីផ្លូវលេខ ២១៧ ដល់ផ្លូវ ១ដេ-៤ ៕​

មតិយោបល់