នៅវេលាម៉ោង ៨និង៤០ នាទីយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៦ មានក្រុមចោរប្លន់ប្រដាប់អាវុធដែលមានគ្នាប្រហែល៦-៧នាក់ បានចូលបាញ់ប្លន់ដល់ក្នុងផ្ទះប្រជាជន ហើយផ្ទុះអាវុធចំនួន៥គ្រាប់ស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ ។
សមត្ថកិច្ចកំពុងដុតដៃដុតជើងតាមប្រម៉ាញ់ក្រុមចោរទាំងនោះហើយ តែយើងមិនទាន់ដឹងថាមានជនរងគ្រោះប៉ុន្មាននាក់ ហើយក្រុមចោរប្លន់យកបានអ្វីខ្លះទេ ។
សមត្ថកិច្ចបានឲ្យដឹងថាចាប់បានម្នាក់ហើយករណីប្លន់មុននេះនៅខណ្ឌពោធិសែនជ័យម៉ោង៩និង២០នាទីយប់ថ្ងៃនេះ ឥឡូវសមត្ថកិច្ចកំពុងតាមគ្នាវាដល់ផ្លូវកប់ស្រូវ ដោយ ពួកវាជិះម៉ូតូអាសង់កូរ៉េជាមធ្យោបាយ៕
មតិយោបល់