តាមការសិក្សាស្រាវជ្រាវថ្មីមួយក្នុងប្រទេសជប៉ុនបានបង្ហាញថា មានមនុស្សមួយចំនួនត្រូវបានស្លាប់ក្រោយពីញ៉ាំផ្លែធុរេន ស្របពេលដំណាលគ្នាជាមួយនឹងការផឹកស្រា។ ការសិក្សានេះត្រូវបានបោះផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តី Food Chemistry ជាលើកដំបូងអំពីការពុល ដោយសារតែការបរិភោគធុរេន និងគ្រឿងស្រវឹងក្នុងពេលតែមួយ។
លោក John Maninang និង Hiroshi Gemma ជាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tsukuba ប្រទេសជប៉ុន បានធ្វើការពិសោធន៍ដើម្បីរកមូលហេតុពិតប្រាដក។ លទ្ធផលបង្ហាញថានៅក្នុងធុរេនមានផ្ទុកអង់ស៊ីមពុលរហូតដល់ទោ ៧០ ភាគ ដែលធ្វើឲ្យមានប្រតិកម្មនៅពេលដែលប៉ះជាមួយគ្រឿងស្រវឹង៕
មតិយោបល់