ព័ត៌មានជាតិ

រថយន្តដឹកឈើខ្នាតយក្សមួយគ្រឿង បើកុំតែធ្លាក់ផ្លូវ កុំអីទៅយ៉ាងរលូនគ្មានការបង្ក្រាបនោះទេ

មណ្ឌលគិរី: រថយន្តយីឌុបមួយគ្រឿងម៉ាកហ៊ីណូពណ៌ខៀវពាក់ស្លាកលេខ តាកែវ 3A-0958 បើកខុសបច្ចេកទេសនៅពេលឡើងចំណោទភ្នំអូរងើយ មិនរួច ក៏ថយក្រោយមកវិញបណ្តាលឲ្យធ្លាក់ចិញ្ចើមថ្នល់ តែដោយសារបានព្រៃឬស្សីជួយទប់ កុំអីធ្លាក់ទៅក្នុងជ្រោះបាត់។

ហេតុការណ៍ដែលធ្វើឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៦ នៅចំនុចគីឡូម៉ែត្រលេខ93 ផ្លូវជាតិលេខ76A ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុក អូររាំងខេត្តមណ្ឌលគិរី ។

ក្រោយពីបានទទួលព័តិមានសមត្ថកិច្ចបានទៅពិនិត្យកន្លែងកើតហេតុហើយបានឲ្យដឹងថា រថយន្តយីឌុបមួយគ្រឿងនេះបានផ្ទុកឈើប្រភេទគ្រឿងផ្ទះចំនួនប្រមាណជា៦០សន្លឹក ជាប្រភេទឈើគរគីមានមុខកាត់៥X១២មានប្រវែងចាប់ពី៨ម៉ែត្ររហូតដល់ទៅ១២ម៉ែត្រពេលមកដល់ចំនុចកើតហេតុខាងលើរថយន្តឡើងមិនរួចក៏ថយក្រោយមកវិញបណ្តាលឲ្យខ្ជាក់ឈើចេញមកក្រៅ តែមិនបង្កឲ្យមនុស្ស រងគ្រោះថ្នាក់នោះទេ។

សមត្ថកិច្ចបានបន្តទៀតថា រថយន្តយីឌុបដឹកឈើគ្រឿងផ្ទះនេះមិនមានឯកសារណាមួយបញ្ជាក់ចេញពីសមត្ថកិច្ច និងជំនាញពាក់ព័ន្ធឲ្យដឹកឈើនោះទេ ទាល់តែឃើញនឹងភ្នែកស្រស់ៗអញ្ចឹងទើបធ្វើការបង្ក្រាប។ ប្រជាពលរដ្ឋដែលរស់តាមដងផ្លូវបានឲ្យដឹងថា រថយន្តយីឌុបនេះដឹកជញ្ជូនឈើឆ្លងកាត់ជាញឹកញាប់ តែមិនដែលឃើញសមត្ថកិច្ច និងជំនាញ ឃាត់រថយន្តសួរនាំនោះទេ ទើបតែកើតមានហេតុការណ៍នេះ បានឃើញសមត្ថកិច្ច និងជំនាញចុះទៅបង្ក្រាបដោយឃាត់រថយន្តយីឌុប និងឈើគ្រឿងផ្ទះខុសច្បាប់នេះយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

photo_2016-09-29_20-18-54

photo_2016-09-29_20-18-56

photo_2016-09-29_20-18-58

photo_2016-09-29_20-19-00

photo_2016-09-29_20-19-17

photo_2016-09-29_20-19-29

មតិយោបល់