ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយ ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីនិស្សិតស្រី វិទ្យាស្ថានវណ្ណដាម្នាក់ បានបើករថយន្តព្រូស បុករបាំងពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត។
មូលហេតុ និងមានអ្នករងរបួសឬអត់ មិនទាន់ដឹងនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕
មតិយោបល់