ព័ត៌មានជាតិ

ឈប់ម៉ូតូចូលទិញទឹកសុទ្ធក្នុងស្ដាម៉ាតមួយភ្លេត ចេញមកវិញ អស់ព្រលឹង

ភ្នំពេញ: នារីម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកវែវអាល់ហ្វា ស្លាកលេខភ្នំពេញ 1GF-0997 មកឈប់នៅមុខម៉ាតការ៉ាស់សាំងសូគិមិច ដើម្បីចូលទៅទិញទឹកសុទ្ធក្នុងស្ដាម៉ាតតែមួយភ្លេតសោះ ស្រាប់តែពេលចេញមក ម៉ូតូរបស់ខ្លួន ត្រូវចោរលួចបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ចំណុចការ៉ាស់សាំងសូគីមិច ទល់មុខមជ្ឈមណ្ឌលមុងឌីយ៉ាល់ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុនារីរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ ដើម្បីសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូរបស់ខ្លួនមកវិញ៕

មតិយោបល់