ព័ត៌មានជាតិ

រថយន្តហាយប្រីត ពន្លះសួនចែកផ្លូវបាក់បង្គោលភ្លើង១ដើម ហោះទៅបុកដើមឈើបាក់២ដើមទៀត ក្រឡាប់រថយន្តផ្ងារជើងទ្រមេឃ

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តបោះពួយយ៉ាងលឿន រេចង្កូតឡើងសួនចែកផ្លូវបុកបង្គោលភ្លើងបាក់១ដើម រថយន្តហោះទៅបុកដើមឈើបាក់២ដើម ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាងតែសំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។

មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តម៉ាកកាមរីហាយប្រីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-6579 បើកពីជើទៅត្បូងក្នុងល្បឿនដូចហោះស្រវឹងស្រាជោកជាំ ខណ:មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅឡើងសួនបុកបង្គោលភ្លើងបាក់១ដើមហើយរថយន្តហោះទៅបុកដើមឈើបាក់២ដើម បណ្តាលឲ្យក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អមិនមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់