ព័ត៌មានជាតិ

នារីម្នាក់ប៉ុនប៉ងលោតពីជាន់ទី៤សម្លាប់ខ្លួន ព្រោះរឿងប្រច័ណ្ឌ

ភ្នំពេញៈ នារីវ័យក្មេងម្នាក់បានប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី៤ ព្រោះតែមានការឈ្លោះប្រកែកជាមួយនឹងបុរសជាសង្សាររឿងប្រច័ណ្ឌ តែសំណាងល្អត្រូវបានបុរសរូបនោះធ្វើការលួយលោមត្រូវ និងយល់ព្រមមិនលោតធ្វើអត្តឃាតសម្លាប់ខ្លួនវិញ។

ហេតុការណ៍នេះដែរ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះលេខ៤៧A ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា នារីវ័យក្មេងនោះមានឈ្មោះ នាង លីតា អាយុ២១ឆ្នាំ មុខរបររត់តុតាមហាង ដោយស្នាក់នៅជាមួយបុរសម្នាក់ជាសង្សារឈ្មោះ សាន វីរ័ត្ន អាយុ២២ឆ្នាំ នៅបន្ទប់ជួលជាន់ទី៤ ផ្ទះលេខ៤៧A ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ គេបានឃើញស្ត្រីវ័យក្មេងខាងលើឡើងមកឈរលើបង្កាន់ដៃខាងមុខបន្ទប់កើតហេតុ ដោយមានការឈ្លោះប្រកែកជាមួយនឹងបុរសម្នាក់ជាសង្សារយ៉ាងខ្លាំង ហើយក៏ត្រូវបានបុរសជាសង្សារធ្វើការនិយាយលួងលោមអស់រយៈពេលជាយូរ ទើបនាងព្រមឡើងទៅវិញ និងមិនលោតចុះមកដីធ្វើអត្តឃាតឡើយ។

ក្រោយពីបង្កឲ្យមានការភ្ញាក់ផ្អើលរួច ហើយកម្លាំងនគរបាលប៉ុស្តិ៍ក៏នាំពួកគេទាំងពីរនាក់ទៅធ្វើកិច្ចសន្យាដើម្បីបញ្ឈប់ជម្លោះ និងបង្ករការភ្ញាក់ផ្អើលតទៅទៀតផងដែរ៕

មតិយោបល់