ស្វាយរៀងៈ កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកព្រែកវត្តត្នោត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីជួបជុំមិត្តភ័ក្រផឹកស្រាស្រវឹង រួចក៏នាំគ្នាចុះចាប់ត្រី យកទៅចម្អិនដើម្បីបន្តកម្មវិធី នៅក្នងភូមិឫស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ជនរងគ្រោះមានឈ្មោះ អ៊ុក សារ៉ន ហៅធា អាយុ២៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុ។
បន្ទាប់ពីទទួលបានដំណឹង ភ្លាមនោះសមត្ថកិច្ចជំនាញ បានចុះទៅធ្វើកោសល្យវិច័យលើសាកសពតែម្តង រួចប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់