ព័ត៌មានជាតិ

ខឹងបើកប្រាក់ខែមិនបាន បុគ្គលិកអាហារដ្ឋានអ៊ីនវីតូ២នាក់ បើកឆាកប្រយុទ្ធ!..

ព្រះសីហនុៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតកាប់បុរសម្នាក់ បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ។

ជនសង្ស័យមានឈ្មោះ ផៃ តុលា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកអាហារដ្ឋានអ៊ីនវីតូ ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបាន កាប់ទៅលើជនរងគ្រោះឈ្មោះ ង៉ែត វណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកអាហារដ្ឋានអ៊ីនវីតូ ដូចគ្នា មានទីលំនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុរងរបួសចំនួន៣កន្លែង ចំសៀតផ្កាខាងស្ដាំ១កន្លែង របួសចំថ្ងាស់១កន្លែង និងរបួសចំក្បាល១កន្លែង។

មូលហេតុ ដោយសារជនសង្ស័យខឹងពេលមកបើកប្រាក់ខែ បើកពុំទាន់បាន៕

មតិយោបល់