Samsung Galaxy TabPro S ជិតដល់ខួបគម្រប់មួយឆ្នាំរបស់វាហើយ គឺនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។ ពេលនេះ វាគឺជា Table ដែលទិញ ១ ចំណេញបានដល់ទៅ ២។ វាអាចប្រើប្រាស់ដោយការប៉ះបញ្ជាតាមម្រាមដៃ និងមួយវិញទៀត វាអាចតភ្ជាប់ជាមួយក្តារចុចចុចខាងក្រៅ សម្រាប់ប្រើប្រាស់ដូចកុំព្យូទ័រយួរដៃ ហើយដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Windows 10។
តម្លៃលក់ធម្មតារបស់វា គឺចាប់ពី ៨៩៩.៩៩ ដុល្លារ ហើយពេលនេះ វាចុះថ្លៃមកត្រឹមតែ ៥២៩.៩៩ ដុល្លារ តែប៉ុណ្ណោះ។ ដូច្នេះការទិញយកក្នុងពេលឥឡូវនេះ អាចចំណេញប្រាក់បានរហូតដល់ ៣៧០ ដុល្លារឯណោះ។ តម្លៃនេះ គឺរួមបញ្ចូលទាំងក្តារចុចបន្ថែមពីក្រៅផងដែរ។ សូមបញ្ជាក់ថា៖ ការផ្តល់ជូននេះ នឹងផុតកំណត់ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃខាងមុខនេះហើយ។
ប្រសិនបើអ្នកជាអតិថិជនគោលដៅរបស់ផលិតផលនេះ អ្នកពិតជាទទួលបានផលចំណេញយ៉ាងក្រាស់ក្រែល បើតាមការស្ទង់មើលថា ដោយសារតែសមត្ថភាពរបស់វាល្អគួរសម ជាក់ស្តែង Galaxy TapPro S នេះមានអេក្រង់ប្រភេទ Super AMOLED ទំហំ ១២ អីុញ មានខ្នាតបញ្ចាំងរូបភាព 1440p អាចបញ្ជាដោយម្រាមដៃ បំពាក់អង្គប្រតិបត្តិរបស់ក្រុមហ៊ុន Intel ប្រភេទ Core M3 ប្រើអង្គចងចាំបណ្តោះអាសន្នទំហំ 4GB អមដោយអង្គផ្ទុកទិន្នន័យ 128 GB ប្រភេទ SSD រួមទាំងកាមេរ៉ាទំហំ ៥ មេហ្គាភិចសែល និងថាមពលថ្មកម្រិត 5,200 mAh ហើយដំណើរការដោយប្រព័ន្ធ Windows 10 Pro ទៀតផង៕
ប្រភពព័ត៌មាន៖ gsmarena
មតិយោបល់