ថៃៈ ជនជាតិបរទេសពីរនាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលិសថៃរកឃើញគ្រឿងញៀនកូកាអ៊ីន ជាង៤គីឡីក្រាម នៅក្នុងកាបូបរបស់ពួកគេ នៅពេលមកដល់ព្រលានយន្តហោះសុវណ្ណភូមិ និងម្នាក់ទៀត ត្រូវចាប់ខ្លួននៅសណ្ឋាគារមួយ ក្នុងគ្រាដែលគេទំនាក់ទំនងមកកាន់នាក់ទាំងពីរនោះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។
ប៉ូលិសថៃបាននិយាយ ជនជាប់ចោទទាំងពីរបានសារភាពថា ខ្លួនត្រូវបានជួលឱ្យរត់ពន្ធថ្នាំញៀនចូលទៅក្នុងប្រទេសថៃ ដោយថ្នាំញៀនកូកាអ៊ីននេះ នឹងត្រូវបញ្ជូនទៅកាន់បុរសម្នាក់ផ្សេងទៀត នៅសណ្ឋាគារមួយ ក្នុងតំបន់ Sukhumvit នៃទីក្រុងបាងកក ដែលមានចំនួនប្រមាណជា ១៦៤០គ្រាប់ ។
ខណៈនេះដែលប៉ូលិស កំពុងតាមរកមេឃ្លោងក្នុងរឿងនេះ រួមជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីយកមកសាកសួរ និងកសាងសំណុំរឿបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕
មតិយោបល់