កណ្តាល៖ ជនសង្ស័យម្នាក់ដែលជួញដូរនូវគឿងញៀន ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន កាលពីវេលាម៉ោង ១៩ និង០៥នាទី ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំនុចទំនប់បឹងសំរឹត ភូមិទួលអង្គុញ.ឃុំផ្សារដែក ស្រុកពញឮ ខេត្តកណ្តាល។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ឈ្មោះ រ៉េត ជីវន្ន័ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ .មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកើតហេតុ(ឃាត់ខ្លួន ) ។
ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចចាប់បានភស្តុតាង ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន០២ កញ្ចប់តូច ប្រាក់ចំនួន ៥០០០០ រៀល ទូរសព្ទ័០១ ម៉ាកNOKIA អិនចុចពឹល កាបូបពណ៏ឈាមជ្រូកមួយ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើកំលាំងជំនាញស្រុក បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថាជនសង្ស័យជាមុខសញ្ញាខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅចំណុចខាងលើបន្ទាប់មកកំលាំងជំនាញយុត្តិធម៌និងប៉ុស្តិ៍ធ្វើការឃាត់ខ្លួននិងឆែកឆេរផ្ទះជនសង្ស័យនិងវត្ថុតាងដូចខាងលើបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកពញាឮដើម្បីសួរនាំ និងចាត់ការតាមនិតិវិធីច្បាប់។

មតិយោបល់