បន្ទាយមានជ័យៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ មានករណីឪពុកនិងកូនប្រុសមានទីលំនៅក្បែរគល់ស្ពានលេខ១ ត្រូវទឹកជំនន់ បណ្តាលឲ្យបាក់ដីបាត់ខ្លួនឪពុក ចំណែកកូនត្រូវបានគេជួយទាន់ ស្ថិតក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះ ណាត លន ភេទប្រុស អាយុជាង៥០ឆ្នាំ ,ជនរងគ្រោះខាងលើ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចហើយ ប៉ុន្តែនៅវេលាម៉ោង១១និង០០នាទីនាពេលថ្ងៃត្រង់ ជនរងគ្រោះបាននាំកូនប្រុស២នាក់ ត្រឡប់មកមើលផ្ទះរបស់ខ្លួន និងចង់យកអីវ៉ាន់ខ្លះនៅក្នុងផ្ទះ ដោយសារផ្ទះរបស់គាត់នៅក្បែរគល់ស្ពាន ខណៈដែលទឹកកំពុងហក់ឡើងផងនោះ ស្រាប់តែបាក់ដីជាប់ផ្ទះបណ្តាលឲ្យធ្លាក់ឪពុកនិងកូនម្នាក់ទៅតាមទឹក ប៉ុន្តែកូនប្រុសបានតោងជាប់ដើមឈើ ត្រូវគេសង្រ្គោះទាន់ ចំណែកឪពុកបានបាត់ខ្លួនរកពុំទាន់ឃើញ៕
មតិយោបល់