ព័ត៌មានជាតិ

ឃុំខ្លួនបុរស០៥នាក់ ដោះលែងស្រីម្នាក់ ដោយមិនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន

កណ្តាលៈ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នេះ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្ដាលបាន​ធ្វើ​កា​រ​ប​ញ្ជូ​ន​​​ជ​ន​ស​ង្ស័យ​ពា​ក់​ព័​ន្ធ​នឹ​ង​គ្រឿ​ង​ញៀន​៥​នា​ក់​ ​ទៅ​សា​លា​ដំ​បូ​ងខេ​ត្ត​កណ្ដាលដើម្បីធ្វើ​កា​រ​វិ​និ​ច្ឆ័​​យ​ទោស​និ​ងធ្វើ​កា​រ​ដោះ​លែ​ងស្រីម្នាក់​ឲ្យមានសេរីភាព​ ក្រោ​យ​ពី​​ស​ម​ត្ថ​កិ​ច្ច​សួ​រ​នាំ​មិ​ន​ជា​ប់​ពា​ក់​ព័​ន្ធ​នឹ​ង​គ្រឿ​ង​ញៀ​ន​ឡើ​យ​។​

បើតាមមន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា ជនសង្សយ័ទាំង០៥នាក់នោះទី០១ឈ្មោះ ម៉ាន គ្រីយ៉ើ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ហើយគឺជាមុខសញ្ញាសកម្មជួញដូរក្នុងមូលដ្ឋានផង មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ទី២. ឈ្មោះ សេង រ៉ូហា្វត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុនរបរមិនពិតប្រាកដ ទី៣. ឈ្មោះ ម៉ាន ផល្លា អាយុ២២ឆ្នាំ ទី៤. ឈ្មោះ ម៉ាន ហាំសះ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកឡាន និង ទី៥. ឈ្មោះ លី ហ្វីម៉ាន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ អ្នកទាំង០៥នាក់នោះមានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល បានត្រូវចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាលលោក អ៊ី សុវណ្ណ សម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្ន ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ចំណែកឯ ឈ្មោះ ស៊ុន សុភា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ខេត្តកណ្តាល បានដោះលែងទៅវិញឲ្យមានសេរីភាព​ ក្រោយពី​សមត្ថកិច្ចសួរនាំមិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។

សូមរំលឹកថា ជនសង្ស័យបានចំនួន៦នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបាន​កម្លាំងជំនាញស្រុក បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ធ្វើការ​ឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនសង្ស័យ ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានចំនួន៦នាក់ ទី១. ឈ្មោះ ម៉ាន គ្រីយ៉ើ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ហើយគឺជាមុខសញ្ញាសកម្មជួញដូរក្នុងមូលដ្ឋានផង មានទីលំនៅភូមិកើតហេតុខាងលើ ទី២. ឈ្មោះ សេង រ៉ូហា្វត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុនរបរមិនពិតប្រាកដ រស់នៅភូមិកើតហេតុ ទី៣. ឈ្មោះ ម៉ាន ផល្លា អាយុ២២ឆ្នាំ រស់នៅភូមិកើតហេតុ ទី៤. ឈ្មោះ ម៉ាន ហាំសះ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកឡាន រស់នៅភូមិកើតហេតុ ទី៥. ឈ្មោះ លី ហ្វីម៉ាន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិកើតហេតុ និងទី៦. ឈ្មោះ ស៊ុន សុភា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ខេត្តកណ្តាល។

ចំណែកឯវត្ថុតាង ដកហូតបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនម៉ាទឹកកកIce ចំនួន១៨កញ្ចប់ (ធំ១កញ្ចប់ កណ្តាល៤កញ្ចប់ មធ្យម២កញ្ចប់ និងតូច១១កញ្ចប់)។ ជញ្ជីងសម្រាប់ថ្លឹង២គ្រឿង ដាវ១ ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ៕

មតិយោបល់